Connect with us

សន្តិសុខសង្គម

ប្រើប្រាស់ថ្នាំញៀនក្រពុលមុខ យកកាំបិតដេញចាក់អ្នកសារព័ត៌មាន

បានផុស

នៅ

អ្នកសារព័ត៌មានម្នាក់ត្រូវបានជនដៃដល់ដែលគេសង្ស័យថា កំពុងបែកថ្នាំញៀនក្រពុលមុខដេញចាក់នឹងកូនកាំបិតរត់សឹងមិនទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះកើតឡើងនៅល្ងាចទី១០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៦និង៥៥នាទី នៅភូមិតាខុន ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ កាន់ ភារៈ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិតាខុម ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ មុខរបរមិនពិតប្រាកដ ដោយបានធ្វើសកម្មភាពយកកូនកាំបិតចិតបន្លែមុខពីរ ដងដែកប្រវែង២០ស.ម ដេញចាក់ទៅលើជនរងគ្រោះឈ្មោះ គា លីដា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរអ្នក សារព័ត៌មាន រស់នៅភូមិឃុំជាមួយគ្នា ខណៈដែលជនរងគ្រោះ កំពុងមើលជាងធ្វើរបងផ្ទះរបស់ខ្លួន តែមិនបណ្តាលឲ្យរងរបួសនោះទេ។ ចំពោះមូលហេតុ គឺជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ។

ក្រោយកើតហេតុ និងដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា បានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួន​ជន​សង្ស័យខាងលើយកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម