សន្តិសុខសង្គម
លោក អេង ហ៊ី ឆ្លើយតបចំពោះការផ្សាយវីដេអូប៉ះពាល់ដល់កិត្តិយសយោធិននៃកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសព័ត៌មានជូនដល់សាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធមួយចំនួនថា កងរាជអាវុធហត្ថ បានឃើញតាមបណ្តាញសារព័ត៌មានមួយចំនួន ធ្វើការផ្សព្វផ្សាយរូបភាពវីដេអូ និងខ្លឹមសារប៉ះពាល់ដល់កិត្តិយសរបស់យោធិននៃកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។ ហេតុដូច្នេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការឆ្លើយតបដូចខាងក្រោម៖
១-តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឱ្យដឹងថា “នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ មានពាក្យបណ្ដឹងពីឈ្មោះ ខុន សុចាន់ ភេទប្រុស អាយុ៣៧ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ត្រូវបានក្រុមអ្នកសារព័ត៌មាន មានគ្នាចំនួន៣នាក់ ជិះរថយន្ត០១គ្រឿង តាមថតឡានដឹកឈឺកែឆ្នៃធ្វើសិប្បកម្មបន្តិចបន្តួចរបស់ខ្លួន (សុចាន់) ហើយបានទារលុយចំនួន២លានរៀល ជាថ្នូរមិនបង្ហោះផ្សាយតាមបណ្ដាញសង្គម បន្ទាប់មកទារចុះសល់២00ដុល្លារ ក្រោយមកខ្លួន(សុចាន់) បានចរចារចុះនៅសល់៣0ម៉ឺនរៀល ខណៈនោះក្រុមអ្នកសារព័ត៌មានបានយល់ព្រមដោយឲ្យដាក់លុយតាមវីង ដែលមានលេខទូរសព្ទ០៧១៥៥២២០៥២។
ក្រោយទទួលបានបណ្ដឹង មន្ត្រីនគរបាលយុត្តិធម៌ បានរាយការណ៍សុំការដឹកនាំ សម្របសម្រួលពី ឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ។ នៅថ្ងៃខែឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថ បានចុះទៅកន្លែងវេរលុយ (វីង) ដែលក្រុមអ្នកសារព័ត៌មានទាំង០៣នាក់ កំពុងដកប្រាក់នៅចំណុចក្បែររង្វង់មូលស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ពេលកម្លាំងក៏បានធ្វើការឃាត់ខ្លួនករណីជាក់ស្តែង។
ជនសង្ស័យចំនួន៣នាក់រួមមាន៖ ១-ឈ្មោះ ផៃ សោភ័ណ្ឌ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកសារព័ត៌មានមាន (គេហទំព័រ រស្មីភ្នំដងរែក) ទីលំនៅភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តរមានជ័យ។ ២-ឈ្មោះ នៅ សារួន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរអ្នកសារព័ត៌មាន (គេហទំព័រ រស្មីភ្នំដងរែក) ទីលំនៅភូមិរំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ៣-ឈ្មោះ ឈិន សុជាតិ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរអ្នកសារព័ត៌មានរស្មីអង្គរ រស់នៅភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ចាប់យកវត្ថុតាង៖ ១-រថយន្តម៉ាក នីសាន់ (ចង្កូតស្តាំ) ស្លាកលេខODM1050 ពណ៌ប្រាក់០១គ្រឿង (សូមបញ្ជាក់: ស្លាកលេខនិងក្រដាសបង់ពន្ធផ្លូវដែលបំពាក់លើរថយន្ត គឺក្លែងក្លាយ), ២-ម៉ាស៊ីនថត (កាមេរ៉ា)០១គ្រឿង, ៣-ទូរស័ព្ទ០៤គ្រឿង។ ជនសង្ស័យចំនួន០៣នាក់និងវត្ថុតាង បានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យតាមនីតិវិធី។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ មានសិទ្ធិពេញលេញចំពោះមុខច្បាប់ ក្នុងការតវ៉ារឿងក្តីនេះ។
២-នៅថ្ងៃទី២៥ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ មានគេហទំព័រស្រទាប់យុវវ័យនិងសំឡេងឯករាជ្យ បានចុះផ្សាយដោយចោទប្រកាន់មកលើកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យថា ឈ្មោះ ចាន់ (ដើមបណ្តឹង) ឲ្យប្រាក់ចំនួន៣០ម៉ឺនរៀលទៅឱ្យក្រុមសារព័ត៌មាន០៣នាក់ខាងលើ ជាលក្ខណៈមនោសញ្ចេតនា មិនគួរចាប់វាយខ្នោះ។ សារព័ត៌មានខាងលើបានកាត់តរូបភាពដាក់ជាលក្ខណៈដឹកឈើទ្រង់ទ្រាយធំដែលពុំមែនជាការពិតវាជារូបភាពចាស់ៗកន្លងទៅ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សុំឱ្យសារព័ត៌មានទាំង២ខាងលើ និងសារព័ត៌មានដែលមានការផ្សព្វផ្សាយករណីនេះ ធ្វើការកែតម្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មាន។
៣-កងរាជអាវុធហត្ថ នៅតែរងចាំទទួលយកនូវព័ត៌មានដែលពាក់ព័ន្ធនឹងកងរាជអាវុធហត្ថ និងការផ្តល់មតិក្នុងន័យស្ថាបនាដែលជាធាតុចូល៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បន្លែឡើងថ្លៃ ក្រោយវៀតណាមទទួលរងឥទ្ធិពលព្យុះយ៉ាកជី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
លើកដំបូងលើលោក! ចិន រកឃើញមេរោគស៊ីខួរក្បាលដ៏សាហាវ ឆ្លងមកមនុស្ស តាមសត្វចៃ