សន្តិសុខសង្គម
យោធាពាក់ផ្កាយ៣ម្នាក់ខ្យល់គរស្លាប់ ខណៈកំពុងបើករថយន្ត
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯកយោធាពាក់ផ្កាយ៣ម្នាក់ ខណៈបើករថយន្តសុខៗសង្ស័យមិនស្រួលខ្លួនក៏បានឈប់រថយន្តនៅចិញ្ចើមផ្លូវដេកស្លាប់ក្នុងរថយន្ត បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចមុខមន្ទីរពេទ្យសម្រាកព្យាបាលឯករាជ្យ តាមបណ្តោយផ្លូវចោមចៅ សង្កាត់ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សាំង អូន ជាយោធាឋានៈឧត្តមសេនីយ៍ឯក ពាក់ផ្កាយ៣ បើករថយន្តម៉ាកRAV4 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2X3545។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះបើករថយន្តធ្វើដំណើរតាមបណ្តោយផ្លូវចោមចៅ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុសង្ស័យមិនស្រួលខ្លួន ក៏អែបរថយន្តឈប់នៅខាងមុខមន្ទីរពេទ្យឯករាជ្យ ហើយក៏ដេកស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុហ៊ុមព័ទ្ធរង់ចាំជំនាញមកពិនិត្យជាក់ស្តែង៕
ដោយ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


