Connect with us

សន្តិសុខសង្គម

សន្តិសុខម្នាក់ ដេកស្លាប់ ក្រោយហូបមីលាយបាយ និងផឹកស្រា ០៣ កំប៉ុង

បានផុស

នៅ

សន្តិសុខ​ម្នាក់ បាន​ដេក​ខ្យល់គរ​ស្លាប់ ក្រោយ​ហូប​មី​លាយ​បាយ និង​ផឹក​ស្រា​អស់​ចំនួន ០៣ កំប៉ុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០៩ និង ៤០ នាទី​ព្រឹក ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ស្ថិត​តាម​ផ្លូវ​ច្រក​ស្លាក​កាកបាទក្រហម​កម្ពុជា សង្កាត់​ទឹកល្អក់​ទី ០៣ ខណ្ឌ​ទួលគោក។

សព​ជនរងគ្រោះ​មាន​ឈ្មោះ ភាព ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ​សន្តិសុខ​យាម​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​កន្លែង ស្នាក់នៅ​ផ្ទះ​ជួល​ទីតាំង​កើតហេតុ​ខាងលើ ក្នុង​សង្កាត់​ទឹកល្អក់​ទី ០៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​បុរស​សន្តិសុខ​ខាងលើ បាន​ហូប​មី​ឆុង​ជាមួយ​បាយ។ បន្ទាប់ពី​ហូប​រួច ក៏បាន​ទិញ​ស្រា​បៀរ ០៣ កំប៉ុង ដើម្បី​ផឹក រួច​ហើយ​ក៏​ចូល​សម្រាក​បាត់​ទៅ។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់ពី​រូប​គាត់​បាន​ប្រចាំការ​នៅ​ទីតាំង​មួយ​ផ្សេងទៀត​រួចរាល់ លុះដល់​ម៉ោង ៦ ព្រឹក គាត់​ក៏បាន​ចេញពី​កន្លែងធ្វើការ​ត្រឡប់​មក​រក​សន្តិសុខ​រងគ្រោះ​ខាង​លើ គោលបំណង​ផ្លាស់ប្ដូរ​វេន​យាម​គ្នា​ម្នាក់​ម្តង ដើម្បី​បាន​សម្រាក។ ខណៈ​នោះ គាត់​ក៏បាន​ដាស់​បុរស​សន្តិសុខ​ខាង​លើ តែ​មិន​ព្រម​ភ្ញាក់​ឡើយ រួច​គាត់​ឆ្ងល់ ក៏​យក​ដៃ​ដាក់​លើ​ដើមទ្រូង ស្រាប់តែ​ចលនា​បេះដូង​របស់​បុរស​រងគ្រោះ​មិន​លោត​នោះ​ឡើយ ទើប​ភ្លាមៗ បង្ក​ឲ្យ​មាន​ការ​ឆោឡោ​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ​ភ្លាមៗ តែម្ដង។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​មក​ដល់ រួច​ធ្វើការ​ទាក់ទង​ទៅ​មន្ត្រី​ជំនាញ​ចក្ខុ និង​កោសល្យវិច័យ ចុះ​មក​ត្រួតពិនិត្យ រួច​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ភ្នៀត៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម