សន្តិសុខសង្គម
បុរសវ័យចំណាស់ម្នាក់ សង្ស័យខ្យល់គរ កំពុងជិះម៉ូតូសុខៗ ដួលស្លាប់បាត់បង់ជីវិត
បុរសវ័យចំណាស់ម្នាក់ សង្ស័យខ្យល់គរ ជិះម៉ូតូសុខៗ ស្រាប់តែដួល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋតាមផ្លូវជួយសង្គ្រោះបឋម តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ព្រំ សំអាង មានជំងឺប្រចាំកាយ អាយុ ៥៩ ឆ្នាំ ស្នាក់នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញបុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូ Honda click ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CB-9169 ធ្វើដំណើរតែម្នាក់ឯង ក្នុងទិសដៅត្បូងមកជើង។ លុះមកដល់កន្លែងកើតហេតុ កំពុងតែជិះម៉ូតូសុខៗ បុរសខាងលើបានដួលម៉ូតូតែម្នាក់ឯង បង្កមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវចុះជួយលើកម៉ូតូ និងសង្គ្រោះបឋម ហើយក៏បានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីមកយកជនរងគ្រោះ។ ប៉ុន្តែជាអកុសល ពេលក្រុមគ្រូពេទ្យមកដល់ បានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ហើយ។ ភ្លាមៗ នោះដែរ ក្រុមគ្រូពេទ្យ បានទាក់ទងទៅកាន់សាច់ញាតិមកកាន់ទីតាំងកើតហេតុ ដើម្បីទទួលសពផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមនឹងសមត្ថកិច្ចជំនាញចក្ខុ និងកោសល្យវិច័យ បានមកដល់ទីតាំងខាងលើពិនិត្យលើសាកសព រួចប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តព្រះពុទ្ធមានបុណ្យ៕
អត្ថបទ ៖ ហេង អ៊ឹងម៉េង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


