សន្តិសុខសង្គម
ចេញពីធ្វើការរោងចក្រដើរមកដល់បន្ទប់ខ្យល់គរដួលស្លាប់
ភ្នំពេញ ៖ នារីជាកម្មការិនីរោងចក្រម្នាក់ ខណៈចេញពីធ្វើការដើរសុខៗសំដៅទៅបន្ទប់ជួលស្រាប់តែដួលស្លាប់យ៉ាងអាសូរ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ចំណុច មុខបន្ទប់ជួលA2 E2ជាន់ទី៣ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ (សព)ឈ្មោះ ភឿង រ៉ានី ភេទស្រីអាយុ៣៣ឆ្នាំ ឆ្នាំមុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតភូមិព្រៃសាលាឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន ស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមការបំភ្លឺរបស់ឈ្មោះ ជួប ងឿន ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរ សន្តិសុខយាមផ្ទះជួល បានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់កំពុងតែអង្គុយ នៅមុខផ្ទះជួលនៅខាងក្រោម ពេលដែលកំពុងតែអង្គុយនោះ ស្រាប់តែមាន អ្នកជួលបន្ទប់ ស្រែកថា មាន មនុស្សខ្យល់គរ ដួល នៅមុខបន្ទប់ជួល ពេលនោះ រូបគាត់ក៏បានឡើងទៅមើល ស្រាប់តែឃើញ ប្អូនប្រុស របស់ ជនរងគ្រោះ(សព)បានបី ចុះមកក្រោម រួចហើយក៏បានហៅកង់បី ដឹកទៅមន្ទីរពេទ្យ តែកង់បី មិនបាន ដឹកនោះទេ បន្តិចក្រោយមក ទើបដឹងថា ជនរងគ្រោះ (សព)ស្លាប់ តាំងពីនៅលើមកម្ល៉េះ ក្រោយមកគាត់បានរាយការណ៍ទៅសមត្ថកិច្ចតែម្ដង។

តាមការពិនិត្យនិងកោសល្យវិច័យរបស់សមត្ថកិច្ចនគរបាលបច្ចេកទេសវិទ្យាសាស្ត្រស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។ បច្ចុប្បន្នសពត្រូវបាននគរបាលប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


