សន្តិសុខសង្គម
Update! ស្គាល់អត្តសញ្ញាណយោធាពាក់ផ្កាយ៣ ដែលខ្យល់គរស្លាប់ ខណៈកំពុងបើករថយន្តហើយ
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯកយោធាពាក់ផ្កាយ៣ម្នាក់ ដែលខណៈពេលកំពុងបើករថយន្តសុខៗក៏បានឈប់រថយន្តនៅចិញ្ចើមផ្លូវអង្គុយស្លាប់ក្នុងរថយន្តនោះ ត្រូវបានគេស្គាល់អត្តសញ្ញាណហើយឈ្មោះ សាំង អូន ភេទប្រុស អាយុ៦៤ឆ្នាំ ជាយោធាឋានៈឧត្តមសេនីយ៍ឯក ពាក់ផ្កាយ៣ ស្នាក់នៅផ្ទះលេខសេ២៦ ផ្លូវបេតុង ភូមិខ១ សង្កាត់ច្រាំងចំរះទី១ ខណ្ឌឫស្សីកែវ បើករថយន្តរថយន្តម៉ាកRAV4 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2X-3545។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះ បើករថយន្តធ្វើដំណើរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុសង្ស័យមិនស្រួលខ្លួនក៏អែបរថយន្តឈប់នៅខាងមុខមន្ទីរពេទ្យឯករាជ្យ ហើយក៏អង្គុយស្លាប់ក្នុងរថយន្ត។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានពិនិត្យធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង រួចប្រគល់សពទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅវត្តអង្គតាមិញតាមប្រពៃណី៕
ដោយ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


