សន្តិសុខសង្គម
ប្រើកាំភ្លើងកែច្នៃ បាញ់របួសមនុស្ស ០២ នាក់ សងសឹកគំនុំចាស់
ជនសង្ស័យ ០១ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកសង្កែ ចុះឃាត់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាពយកកាំភ្លើងកែច្នៃទៅបាញ់លើស្ត្រី ០២ នាក់ បណ្ដាលឲ្យរងរបួស។

មន្ត្រីផ្នែកព្រហ្មទណ្ឌមួយរូប នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានបញ្ជាក់ថា ហេតុការណ៍ហិង្សាដោយចេតនា និងមានស្ថានទម្ងន់នេះ បានកើតឡើង កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ៥ ល្ងាច នៅចំណុចភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានបុរសម្នាក់ ឈ្មោះ ឆាយ បញ្ញា អាយុ ២៨ ឆ្នាំ បានយកកាំភ្លើងខ្យល់កែច្នៃ បាញ់ទៅលើជនរងគ្រោះចំនួន ០២ នាក់ គឺ ១.ឈ្មោះ អឿ ជន ភេទស្រី អាយុ ៥៣ ឆ្នាំ រងរបួសសាច់ដុំដៃមួយកន្លែង ហើមជាំ និង ២.ឈ្មោះ រួម ចំរើន ភេទស្រី អាយុ ២៦ ឆ្នាំ របួសកដៃខាងឆ្វេងមួយកន្លែង បែកហូរឈាម អ្នកទាំងពីរ រស់នៅក្នុងភូមិ-ឃុំ ខាងលើ។ ក្នុងនោះ ជនសង្ស័យ ក៏បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួនផងដែរ។

ក្រោយពីទទួលបណ្ដឹងផ្ទាល់មាត់រួច កម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តតាមិម បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆាយ បញ្ញា នៅវេលាម៉ោង ៧ និង ៣០ នាទី យប់ ថ្ងៃដដែល ចំណុចកើតហេតុ។ ចំពោះមូលហេតុ ដោយសារមានគំនុំខឹងរឿងរ៉ាវចាស់ ធ្លាប់វាយគ្នាជាមួយប្តីរបស់ជនរងគ្រោះ។

បច្ចុប្បន្ន ករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យចាត់ការទៅតាមនីតិវិធី នៃច្បាប់៕
អត្ថបទ ៖ សោ និយមរ័ត្ន




-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


