សន្តិសុខសង្គម
សមត្ថកិច្ចចុះដាក់ផែនការ លុបបំបាត់គ្រឿងញៀន នៅខេត្តក្រចេះ
លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តក្រចេះ នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៣ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាគោលការណ៍ណែនាំពាក់ព័ន្ធនានាក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក និងស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តក្រចេះ។

លោក ទុយ ប៊ុនសេរីរ័ត្នមុនី បានលើកឡើងអំពីការចាត់តាំងអនុវត្តយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនស្របតាមផែនការ បទបញ្ជា និងគោលការណ៍ណែនាំនានាដែលបានដាក់ចុះកន្លងមក ការអប់រំ បង្ការ ទប់ស្កាត់ បង្រ្កាប ព្យាបាល ស្តារនីតិសម្បទា ត្រួតពិនិត្យសារធាតុគីមីផ្សំ សំដៅសុខុមាលភាពរបស់ប្រជាពលរដ្ឋចៀសផុតពីបញ្ហាគ្រឿងញៀនស្របតាមឆន្ទ:របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
លោក នាក់ យុទ្ធា បានស្នើសុំគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តក្រចេះបន្តយកចិត្តទុកដាក់ និងពិចារណារលើការចាត់ចែងដឹកនាំរៀបចំកិច្ចការមួយចំនួនដូចខាងក្រោម៖
ទី១. ត្រូវរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្ត និងចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យបានឆាប់តាមស្មារតីនៃការណែនាំរបស់លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការគណៈរដ្ឋមន្ត្រី (ដែលនេះគឺជាកិច្ចការសំខាន់ និងត្រូវយកចិត្តទុកដាក់រៀបចំជាទីបំផុត)។

ទី២. ត្រូវផ្ដោតការយកចិត្តទុកដាក់អនុវត្តនូវខ្លឹមសារ នៃឯកសារគោលការណ៍ណែនាំឱ្យមានប្រសិទ្ធភាពខ្ពស់នូវរាល់គ្រប់ចំណុចទាំងអស់ដែលពាក់ព័ន្ធ និងស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខេត្តនីមួយៗ។
ទី៣. ត្រូវរៀបចំយន្តការគាំទ្រនិងតាមដានឱ្យបានច្បាស់លាស់សម្រាប់ការបញ្ជូន និងទទួលអ្នកប្រើគ្រឿងញៀនទៅព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម និងត្រូវរៀបចំចុះបញ្ជីស្ថិតិចំនួនអ្នកប្រើគ្រឿងញៀនដែលមាននៅតាមភូមិ ឃុំ សង្កាត់ក្នុងខេត្ត ដើម្បីលើកផែនការ និងវិធានការសម្រាប់ព្យាបាល ស្តារនីតិសម្បទា ឬដោះស្រាយ ចំពោះឱ្យបានសមស្រប និងមានប្រសិទ្ធភាព។
ទី៤. ត្រូវរៀបចំ និងពង្រឹងយន្តការសម្រាប់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនពីថ្នាក់ខេត្តដល់ ឃុំ សង្កាត់ ដោយផ្អែកលើលិខិតបទដ្ឋានណែនាំនាដែលមានកន្លងមក សំដៅចូលរួមអនុវត្តឱ្យមាន ប្រសិទ្ធភាពនូវការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងឆន្ទះមុតស្រួចក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


