សន្តិសុខសង្គម
គ្រោះថ្នាក់លើផ្លូវ ៦០ ម៉ែត្រ រថយន្តបែនបេីកបុករថយន្ត Ford ranger កៀបជាប់តៃកុងស្លាប់
បុរសម្នាក់បានកៀបជាប់នៅខាងក្នុងរថយន្តស្លាប់ត្រូវបានកងសង្គ្រោះ៧១១ កងពលតូចលេខ៧០ ជួយកាត់គាស់យកសពចេញមកក្រៅ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបែនដឹកដីមួយគ្រឿងបើកក្នុងល្បឿនលឿនវ៉ាជែងបុកផ្ទប់ចំពីមុខពេញទំហឹងអូសទៅមុខជាច្រើនម៉ែត្រ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៣ ចំណុចក្បែផ្សារអុីអន៣ លើផ្លូវ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ស្រុឺ វណ្ណះ ភេទប្រុសអាយុ ៤៣ ឆ្នាំមុខរបរប្រធានទីផ្សាររស់នៅច្រកចូលផ្សាក្រមួន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសម្ដីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះមានឈ្មោះស្រុឺ វណ្ណះ បានបើករថយន្តម៉ាក ford ranger ពណ៌កណ្តុរប្រមេះមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BK-7858 បើកចេញពីកន្លែងធ្វើការនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ រួចក៏ធ្វើដំណើរកាត់តាមបណ្តោយផ្លូវ ៦០ ម៉េត្រទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនល្មមក្នុងគោលបំណងត្រឡប់មកផ្ទះវិញនៅម្តុំផ្សារក្រមួនក្នុងសង្កាត់ចាក់អង្រែក្រោម។



ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កបែនដឹកដីមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-0984 បើកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ ទិសដៅបញ្រ្ចាស់គ្នាពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ខណះពេលបើកមកដល់ចំណុចកើតហេតុបានបួងចង្កូតវ៉ាជែងមកបុកផ្ទប់រថយន្ត ford ranger ចំពីមុខចំហៀងខាងឆ្វេងពេញទំហឹង និងអូសកៀបជាប់ទៅមុខជាច្រើនម៉ែត្របណ្តាលឱ្យបុរសជាអ្នកបើករថយន្ត ford ranger ស្លាប់ក្នុងរថយន្តយ៉ាងរន្ធត់។ ភ្លាមនោះអ្នកបើករថយន្តបង្កបានចុះរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកេីតហេតុភ្លាមៗ ប្រជាពលរដ្ឋជាអ្នកដំណេីរបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជើងឯកឲ្យចុះមកទីតាំងកើតហេតុ ក្នុងនោះក៏មានការសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ណ្ឌដង្កោ និងក្រុមជំនាញសង្គ្រោះ៧១១ កងពលតូចលេខ៧០ ចុះមកជួយគាស់យកសពចេញពីក្នុងរថយន្ត។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ធ្វេីការវាស់វែងយករថយន្ត ២ គ្រឿងទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញលើគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយបន្តនាពេលក្រោយ។ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើមុនតាមប្រពៃណី៕
អត្ថបទ៖ សុខា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


