សន្តិសុខសង្គម
នគរបាលស្រុកបាទីចាប់ខ្លួនក្រុមកាប់ប្លន់ពីរនាក់ ក្រោយដេញកាប់ប្លន់ម៉ូតូពីជនរងគ្រោះម្នាក់បានសម្រេច
កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ បានស្រាវជ្រាវតាមចាប់ខ្លួនក្រុមកាប់ប្លន់ចំនួន២នាក់ បន្ទាប់ពីធ្វើសកម្មភាពដេញកាប់ប្លន់ម៉ូតូពីជនរងគ្រោះម្នាក់បានសម្រេច ខណៈ២នាក់ទៀតកំពុងគេចខ្លួន។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង០០នាទី ដោយឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់មានឈ្មោះ ផន បញ្ញា ហៅញ៉ា ភេទប្រុស អាយុ២១ឆ្នាំ នៅត្រង់ភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និងឈ្មោះ សយ សាទៀង ហៅទៀង ភេទប្រុស អាយុ២៦ឆ្នាំ នៅត្រង់ភូមិរុន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
ក្នុងប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួននេះ កម្លាំងជំនាញបានដកហូតវត្ថុតាងម៉ូតូម៉ាកស៊ុយស៊ូគី លែត សេរីឆ្នាំ២០១៥ ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1BZ-5977 (ម៉ូតូជិះធ្វើសកម្មភាព) ។ រីឯបក្ខពួកចំនួន០២នាក់ទៀត កំពុងរត់គេចខ្លួន។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវបានឲ្យដឹងថា នៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្រុមជនសង្ស័យ០៤នាក់ ប្រើប្រាស់មធ្យោបាយម៉ូតូចំនួន២គ្រឿងធ្វើសកម្មភាពយកដាវសាំម៉ូរ៉ៃដេញកាប់ប្លន់យកម៉ូតូម៉ាកហុងដាឌ្រីមស្សង់ C125 សេរីឆ្នាំ 2023 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KF-3123 របស់ជនរងគ្រោះឈ្មោះ តឺ សំណាង ភេទប្រុស អាយុ២២ឆ្នាំ ខណៈជនរងគ្រោះកំពុងជិះធ្វើដំណើរតាមបណ្តោយដងផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ពីចំណុចមុខការ៉ាស់សាំងភីធីធី ខាងត្បូងផ្សារសំរោងយ៉ោង ហើយជនរងគ្រោះព្យាយាមជិះរត់គេចខ្លួន ប៉ុន្តែក្រុមជនសង្ស័យនៅតែបន្តដេញតាមរហូតដល់ចំណុចវត្តអូព័ទ្ធ ស្រាប់តែម៉ូតូរបស់ជនរងគ្រោះអស់សាំងក៏សម្រេចចិត្តជិះចូលក្នុងវត្តដោយបានចាក់សោរកទុកក្នុងវត្ត ខណៈនោះក្រុមជនសង្ស័យបានជិះតាមមកទាន់ពីក្រោយ និងបានដេញកាប់ទៅលើជនរងគ្រោះរត់ចោលម៉ូតូទៅ។ បន្ទាប់ពីជនរងគ្រោះរត់បាត់ ក្រុមជនសង្ស័យបាននាំគ្នាកាច់បំបាក់់សោរកម៉ូតូយករត់គេចខ្លួន តែដោយសារម៉ូតូជនរងគ្រោះអស់សាំង ក្រុមជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះទៅផ្លុងចោលនៅលើចិញ្ចើមផ្លូវលំខាងលិចកន្លែងកើតហេតុប្រហែល១០០០ម៉ែត្រ រួចនាំគ្នាគេចខ្លួន។

ជនសង្ស័យដែលឃាត់ខ្លួនត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត និងបន្តស្វែងរកចាប់ខ្លួនបក្ខពួកដែលរត់គេចខ្លួនមកផ្តន្ទាទោសតាមច្បាប់ រីឯម៉ូតូជនរងគ្រោះ បានប្រគល់ ឲ្យទៅជនរងគ្រោះយកទៅប្រើប្រាស់វិញ៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


