Connect with us

សន្តិសុខសង្គម

ប្រទះឃើញ​វ៉ា​លី​ដាក់​សាកសព ក្បែរផ្លូវ​ជាតិ​លេខ​៤៨ ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ​

បានផុស

នៅ

កោះកុង​ ៖ ក្រុម​កម្មករ​ស្ថាបនា​ផ្លូវជាតិ​លេខ​៤៨ បាន​ប្រទះឃើញ​មាន​វ៉ា​លី​មួយ​ដាក់​សាកសព ក្បែរ​ចិញ្ចើមផ្លូវ ស្ថិត​ភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បូ​ទូ​ម​សាគរ ដោយ​សមត្ថកិច្ច​សន្និដ្ឋាន​ជា​រឿង​ឃាតកម្ម​។

កម្លាំង​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង សហការ​ជាមួយ​កម្លាំងការិយាល័យ​បច្ចេកទេស កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បុ​ទុម​សាគរ រួម​នឹង​មន្ត្រី​នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​ផងដែរ បាន​ចុះ​ពិនិត្យ​សាកសព​ខាងលើ​នេះ ក្រោយ​មានការ​រាយការណ៍​ផ្តល់ព័ត៌មាន​ពី​ក្រុមកម្មករ​ធ្វើ​ផ្លូវជាតិ​លេខ​៤៨​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរៈសេនីយ៍ឯក ឡាយ ទី​រ៉ូ នាយការិយាល័យ ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ បាន​បញ្ជាក់​នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២៤​នេះ​ថា សាកសព ត្រូវបាន​ជនល្មើស​វាយ​បែកក្បាល​ផ្នែក​ខាងមុខ​ហើយ​ញាត់​ចូល​វា​លី​ជ័រ​ពណ៌​ទឹកក្រូច​ហើយ​យក​មក​បោះ​ប្លុង​ចោល​ប្រហែលជា​៣​ថ្ងៃ​មកហើយ។

នគរបាល​ជំនាញ បន្ថែម​ថា ល​ទ្ធ​ផល​ខណៈ​ពេល​កម្លាំងចំរុះ​ចុះ​ពិនិត្យ​សាកសព​នោះ សាកសព មិន​ស្គាល់​អត្តសញ្ញាណ អ្វី​ទាំងអស់ ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា​ មាន​ភេទ​ប្រុស ជនជាតិខ្មែរ ដោយ​នៅលើ​ដើមដៃ​ឆ្វេង​របស់​សាកសព​មាន​ចាក់​សាក់​ជា​អក្សរ​ខ្មែរ​ថា (​ចងចាំ​)​ដោយ​សរសេរ​លេខ​ខ្មែរ​នៅ​ខាងក្រោម​០៥.០៩.២១ ហើយ​សាកសព មាន​សភាព​ហើម​ធុំក្លិន​អសោច​និង​មាន​ដង្កូវចុះ​ទៅ​ហើយ ករណី​នេះ​កម្លាំង​ជំនាញ​បាន​ធ្វើ​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម។

បន្ទាប់ពី​បាន​ពិនិត្យ​កោសល្យវិច័យ​សាកសព​ចប់សព្វគ្រប់ សមត្ថកិច្ច​ប្រគល់​សាកសព​ជូន​អធិការដ្ឋាន​នគរបាល​ស្រុក​បូ​ទុម​សាគរ​ ដើម្បី​ចាត់ចែង​បញ្ចុះ​សាកសព​នៅក្នុង​មូលដ្ឋាន​​តែម្តង​និង​បន្ត​ស្រាវជ្រាវរ​កសាច់​ញាតិ​មក​ទទួល ព្រមទាំង​បើក​ការស៊ើបអង្កេត​រក​ជន​សង្ស័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ផង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម