សន្តិសុខសង្គម
មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស
មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បន្តចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់យានដ្ឋានជួសជុល កែច្នៃដំឡើងយានយន្ត និងឧបករណ៍បំពងសំឡេងខុសលក្ខណៈបច្ចេកទេស ក្នុងស្រុកចំនួន២នៃខេត្តកំពង់ចាម ។

លោក ផេង ដារ៉ែន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាធាយ និងស្រុកជេីងព្រៃ ចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់យានដ្ឋានជួសជុល កែច្នៃដំឡើងយានយន្ត និងឧបករណ៍បំពងសំឡេងខុសលក្ខណៈបច្ចេកទេស។ លោកបានបញ្ជាក់ថា ដោយមានការណែនាំ និងការចង្អុលបង្ហាញ ពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ឱ្យក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម សហការជាមួយកម្លាំងនគរបាលស្រុក ចុះត្រួតពិនិត្យ ណែនាំ យានដ្ឋានជួសជុល កែច្នៃដំឡើងយានយន្ត ឱ្យបញ្ឈប់សកម្មភាពបំពាក់ឧបករណ៍បំពងសម្លេង និងកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលបង្កការរំខាន និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់តាមដងផ្លូវ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុ។

លោក ផេង ដារ៉ែន បន្តថា ការចុះត្រួតពិនិត្យយានដ្ឋានជួសជុល កែច្នៃដំឡើង និងដេប៉ូលក់គ្រឿងបន្លាស់បរិក្ខារសម្រាប់យានយន្តនេះ បានធ្វេីការចុះអនុវត្តចំនួន១៩កន្លែង រួមមាន៖ ស្រុកបាធាយ មានយានដ្ឋាន កែច្នៃដំឡើងចំនួន១២កន្លែង និងដេប៉ូលក់គ្រឿងបរិក្ខារអគ្គិសនីសម្រាប់រថយន្តចំនួន មួយកន្លែង និងស្រុកជើងព្រៃមានយានដ្ឋាន កែច្នៃដំឡើងចំនួន៦កន្លែង។

ជាមួយគ្នានេះដែរ ក្រុមការងារក៏បានអំពាវនាវ និងផ្សព្វផ្សាយដល់ម្ចាស់យានដ្ឋានក៏ដូចជាម្ចាស់យសនយន្តទាំងអស់ត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងគោរពតាមច្បាប់បទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវ ដេីម្បីធ្វេីយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវដែលបង្កដោយរថយន្តខុសបច្ចេកទេស៕
ដោយ៖ ឡេក ចាន់ពេជ្រ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


