សន្តិសុខសង្គម
សិស្សសាលាដែលឃាត់ខ្លួនកាលពីម្សិលមិញមានចំនួន១១៣នាក់ មកពី១៦វិទ្យាល័យ
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឲ្យដឹងថា សិស្សសាលាដែលត្រូវឃាត់ខ្លួនកាលពីថ្ងៃទី២៦មីនាម្សិលមិញនេះ មានចំនួន១១៣នាក់ មកពី១៦វិទ្យាល័យ ក្នុងនោះមានស្រីចំនួន២៤នាក់។

តាមរបាយការណ៍ ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោងប្រហែល១៤និង១០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ខណៈដែលក្រុមក្មេងសិស្សសាលាទាំងនោះបានប្រមូលផ្តុំគ្នាលេងបាញ់ទឹក គប់ទឹក ជិះម៉ូតូប្រដេញគ្នា ស្រែកហូកញ្ច្រៀវ ដេញបាតម្សៅ ជិះម៉ូតូគ្មានពាក់មួកសុវត្ថិភាព ដែលបង្កភាពអនាធិបតេយ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។
បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិការ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យ កម្ពុជាថ្មី ដឹងនៅព្រលប់ថ្ងៃទី២៦មីនាថា ពាក់ព័ន្ធករណីឃាត់ខ្លួនក្រុមក្មេងសិស្សសាលាទាំង១១៣នាក់នេះ បានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹង និងរាយការណ៍ពីប្រជាពលរដ្ឋពីភាពបង្កអុកឡុករញ៉េរញ៉ៃដែលនៅជិតទីតាំងនោះ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ក្នុងប្រតិបត្តិការឃាត់ខ្លួនក្រុមក្មេងសិស្សសាលានេះ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដកហូតម៉ូតូចំនួន៥១គ្រឿង រួមទាំងសម្ភារប្រើប្រាស់ឲ្យការបាញ់ទឹកមួយចំនួន និងបាននាំមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីណែនាំអប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពទាំងនេះ ហើយក៏បានអញ្ជើញឪពុកម្ដាយក៏ដូចជាអាណាព្យា និងលោកនាយកសាលាឲ្យមកធានា និងយកទៅអប់រំបន្ត។

លោកបន្ថែមថា ក្នុងករណីនេះកម្លាំងនគរបាលក៏បានណែនាំអប់រំពាក់ព័ន្ធបញ្ហាផលប៉ះពាល់គ្រឿងញៀន បញ្ហាក្មេងទំនើង និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសគឺចង់ឲ្យក្មេងទាំងនេះបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលបង្កប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម និងកុំឲ្យក្លាយជាក្មេងទំនើងបង្កហិង្សាដាក់គ្នាដែលអាចឲ្យសមត្ថកិច្ចឈានដល់ការអនុវត្តវិធានការច្បាប់៕
អត្ថបទ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


