សន្តិសុខសង្គម
ចាប់ខ្លួនបានហើយជនដៃដល់ក្នុងសំណុំរឿងកាប់សម្លាប់ម្ចាស់បំណុល៣៦ម៉ឺនរៀល
ជនដៃដល់ក្នុងសំណុំរឿងកាប់សម្លាប់ស្ត្រីជាម្ចាស់បំណុល នៅស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែង ស្នងការដ្ឋានខេត្តពោធិ៍សាត់ ឃាត់ខ្លួនបានហើយនៅវេលាម៉ោង១៣និង០៣នាទីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ នៅចំណុចខាងជើងរង្វង់មូលប្រម៉ោយ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជនដៃដល់មានឈ្មោះ ឡុង ឈាវ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងដែក។ បច្ចុប្បន្នជសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធី។
សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ជនដៃដល់បានធ្វើសកម្មភាពទាញកាំបិតផ្គាក់កាប់លើជនរងគ្រោះជាម្ចាស់បំណុល ខណៈដែលស្ត្រីរងគ្រោះទៅទារលុយចំនួន៣៦ម៉ឺនរៀល និងថតឡាយវីដេអូនៅចំណុចផ្ទះជនដៃដល់ក្នុងភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល បណ្ដាលឲ្យស្ត្រីរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ក្រោយពីកាប់សម្លាប់ជនរងគ្រោះ ជនដៃដល់បានជិះម៉ូតូមួយគ្រឿងម៉ាកគុបរត់គេចខ្លួនបាត់៕


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


