សន្តិសុខសង្គម
នគរបាលខេត្តព្រះសីហនុ ព្រមានម្ចាស់គ្រុបTeLegram មួយឲ្យរំលាយជាបន្ទាន់ជៀសវាងប្រឈមមុខច្បាប់
នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានប្រកាសព្រមានលើម្ចាស់គ្រុបTeLegramមួយដែលមានឈ្មោះ វីដេអូបែកធ្លាយ២០២៤ និងអ្នកពាក់ព័ន្ធត្រូវបញ្ឈប់ជាបន្ទាន់ មុនឈានដល់ប្រឈមចំពោះមុខច្បាប់។ ជាមួយនឹងការព្រមាននេះ នគរបាលខេត្តព្រះសីហនុក៏បានបញ្ជាឲ្យម្ចាស់គ្រុបត្រូវរំលាយគ្រុបនេះជាបន្ទាន់ មុនឈានដល់ប្រឈមចំពោះមុខច្បាប់ ក្នុងបទសញ្ចារកម្ម មាត្រា២៨៤ អាចជាប់ពន្ធនាគារពី ២ ទៅ ៥ឆ្នាំ។

តាមការប្រកាសនៅលើហ្វេសប៊ុកផេក ប្រជាជនខេត្តព្រះសីហនុ បានឲ្យដឹងថា បុគ្គលដែលពាក់ព័ន្ធនឹងសកម្មភាពក្នុងគ្រុបនេះ សូមបញ្ឈប់ជាបន្ទាន់ ក្នុងករណីយករូបប្អូនស្រីរងគ្រោះម្នាក់ទៅបង្ហោះចូលគ្រុប និងសរសេរក្នុងន័យប៉ះពាល់ដល់កិត្តិយសរបស់ប្អូនស្រីរងគ្រោះ។
ជាមួយគ្នានេះ អាជ្ញាធរខេត្តព្រះសីហនុ ក៏បានឲ្យម្ចាស់គណនីហ្វេសបុកឈ្មោះ Ch Ay និងតេលេក្រាមឈ្មោះ Ble ជាពិសេសម្ចាស់គ្រុបនេះត្រូវបញ្ឈប់សកម្មភាព និងរំលាយគ្រុបនេះជាបន្ទាន់ មុននឹងត្រូវប្រឈមមុខចំពោះមុខច្បាប់។ ចំពោះបុគ្គល ដែលយករូបប្អូនស្រីរងគ្រោះទៅបង្ហោះចូលគ្រុប និងសរសេរបំពានប៉ះពាល់កិត្តិយស សូមលុបចេញ និងសុំទោសដល់ជនរងគ្រោះជាបន្ទាន់៕




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


