សន្តិសុខសង្គម
គយចល័តតំបន់៦ នៅមិនទាន់ចេញលទ្ធផលយ៉ាងណានោះទេ ពាក់ព័ន្ធការចុះដកហូតទូរស័ព្ទជាង១ពាន់គ្រឿងនៅខេត្តត្បូងឃ្មុំ
វឌ្ឍនភាពនៃប្រតិបត្តិការគយចល័តតំបន់៦ ចុះចាប់ និងដកហូតទូរស័ព្ទជាង១ពាន់គ្រឿងនៅផ្សារមេមត់ ខេត្តត្បូងឃ្មុំ គិតត្រឹមថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅមិនទាន់ចេញលទ្ធផលជាផ្លូវការនៅឡើយទេ ខណៈដែលអាជីវករអះអាងថា ពួកគាត់បានធ្វើវីដេអូបញ្ជាក់ជាមួយជំនាញរួចហើយ ហើយការតម្រូវឲ្យបង់ពន្ធយ៉ាងណានោះ គឺជំនាញគយជាអ្នកសម្រេច។

អាជីវករលក់ដូរទាំង៥ទីតាំងដែលត្រូវមន្ត្រីគយចល័តតំបន់៦ចុះចាប់ និងដកហូតទូរស័ព្ទជាង១ពាន់គ្រឿង បានបញ្ជាក់ថា គាត់បានធ្វើវីដេអូរបញ្ជាក់ជាមួយជំនាញរួចហើយ។ ការតម្រូវឲ្យបង់ពន្ធយ៉ាងណានោះមិនទាន់ដឹងទេ លទ្ធផលអាចដឹងក្នុងសប្តាហ៍ក្រោយនេះ។
កិច្ចប្រតិបត្តិការចុះចាប់របស់គយចល័តតំបន់៦ នៅចំណុចផ្សារខាងលើរយៈពេល៤ថ្ងៃ គិតត្រឹមថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ សភាពការណ៍ទូទៅ ពិសេសក្រុមអាជីវករលក់ទូរស័ព្ទ គ្រប់ផ្សារ រួមមាន ផ្សារមេមត់ ផ្សារជីមាន់ ផ្សារស្ទឹង ក្នុងស្រុកពញាក្រែក ផ្សារក្រុងសួង ផ្សារតំបែរ ផ្សារអូររាំងឪ ផ្សារថ្នល់ទទឹង ក្នុងស្រុកត្បូងឃ្មុំ និងផ្សារស្រុកក្រូចឆ្នារ មានតូបលក់ច្រើន ជាងតូបបិទ ដោយមូលហេតុ បងប្អូនអាជីវករទាំងគ្រប់ផ្សារក្នុងខេត្ត ពួកគាត់មិនសូវចេះមើលទូរស័ព្ទណាបង់ពន្ធ មិនបង់ពន្ធនោះ ចេះតែលក់ទៅ ដល់គយចុះពិនិត្យពួកគាត់ភ័យទើបស្ថានបែបនេះ។ តែទោះជាយ៉ាងណា ក្រុមអាជីវករនៅតែបន្តប្រឹងប្រែងលក់ដើម្បីដោះស្រាយជីវភាពគ្រួសារ និងបង់ធនាគារ។ ជាងនេះទៀត បងប្អូនអាជីវករ គាត់សំណូមពរដល់ខាងពន្ធដារ កាំកុងត្រូល និងខាងគយ មេត្តាជូនដំណឹងដល់បងប្អូនអាជីវករផង មុននឹងអនុវត្តភារកិច្ចរបស់ខ្លួននោះ។

ជុំវិញករណីខាងលើ គយតំបន់៦ ពុំទាន់មានចេញដំណោះស្រាយនៅឡើយទេ ដោយទូរស័ព្ទសុំការបំភ្លឺចូលម្តង រួចហៅលែងចូលតែម្តង៕
អត្ថបទ៖ សាន វិឡែម


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


