ព័ត៌មានជាតិ
គយសហការជាមួយ DHL លើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យឡូជីស្ទិក
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) និង ក្រុមហ៊ុន DHL EXPRESS (CAMBODIA) LTD បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មនិងការផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក, និងការកាត់បន្ថយតម្រូវការឯកសារជាពិសេសដើម្បីលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងក្នុងវិស័យឡូជីស្ទិករបស់កម្ពុជា។

ការចុះ MOUត្រូវបានធ្វើឡើងកាលពីព្រឹក ថ្ងៃទី២៧ ខែមីនា ដើម្បីពង្រឹងកិច្ចសហការរវាង GDCE និង DHL ក្នុងការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មនិងការផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក, ការកាត់បន្ថយតម្រូវការឯកសារអមភ្ជាប់ប្រតិវេទន៍គយ, ការកាត់បន្ថយបន្ទុកនៃការបញ្ចូលទិន្នន័យប្រតិវេទន៍គយ, ការកែលម្អមុខងារគ្រប់គ្រងហានិភ័យ និងការរៀបចំឱ្យមានបណ្ដាញទំនាក់ទំនងរបស់ GDCE និង DHL ជាដើម ដែលកិច្ចការទាំងនេះ នឹងធ្វើឱ្យដំណើរការនៃការបំពេញបែបបទបញ្ចេញទំនិញពីគយកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងប្រកបដោយអនុលោមភាព។

លោក Prayag Chitrakar បានថ្លែងអំពីគំនិតផ្តួចផ្តើមគំនិតក្នុងការរៀបចំឯកសារអនុស្សរណៈនៃការយោគយល់គ្នានេះឡើង និងបានប្ដេជ្ញាថា នឹងចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការជំរុញឱ្យវិស័យដឹកជញ្ជូនបញ្ញើរហ័សនេះកាន់តែមានលក្ខណៈល្អប្រសើរ ឈានទៅប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម Logistics Hub ក្នុងតំបន់ និងការលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យឡូជីស្ទិក។
លោក គុណ ញឹម ក៏បានបញ្ជាក់អំពីសមទ្ធិផលសំខាន់ៗ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាពេលកន្លងមក លើការធ្វើទំនើបកម្មស្ថាប័ននិងកិច្ចសម្រួលពាណិជ្ជកម្ម មានជាអាទិ៍ ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window), ការធ្វើស្វ័យប្រវត្តិកម្មពេញលេញនូវនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ, ការដាក់ឱ្យអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO), ការអនុវត្តនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-Arrival Processing), ការពង្រីកវិសាលភាពការប្រើប្រាស់ e-Payment ជាដើម។

លោកថា៖« ការចុះ MOU នាឱកាសនេះ គឺជាវឌ្ឍនភាពថ្មីមួយទៀតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន DHL Express (Cambodia) ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម, ការកែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ»។
កន្លងមក GDCE ក៏ធ្លាប់បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័នឬក្រុមហ៊ុនមួយចំនួន ដូចជា សមាគមអេឡិចត្រូនិចនិងបច្ចេកវិទ្យាកម្ពុជា (CETA), ក្រុមហ៊ុន Chipmong Insee Cement Corporation និងជាពិសេសគឺ MOU ជាមួយប្រៃសណីយ៍កម្ពុជាលើកិច្ចសហការផ្លាស់ប្តូរព័ត៌មានកញ្ចប់បញ្ញើប្រៃសណីយ៍ សំដៅផ្ដល់កិច្ចសម្រួលបន្ថែមទៀត ក៏ដូចជាលើកកម្ពស់អនុលោមភាពនៃការបំពេញបែបបទបញ្ចេញទំនិញពីគយ៕
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


