សេដ្ឋកិច្ច
មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ
មន្ត្រីគយ និងមន្ត្រីនគរបាល បានចុះចែកខិតប័ណ្ណផ្សព្វផ្សាយ និងបញ្ជៀបដល់ ម្ចាស់ហាងលក់ទំនិញធំៗ មានហាងលក់ទំនិញ និងហាងលក់ទូរស័ព្ទ ក្នុងខេត្តបន្ទាយមានជ័យ ឱ្យបានយល់ដឹង និងចែករំលែកដល់អ្នកចែកចាយ និងអ្នកប្រើប្រាស់ ពីខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ។

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ តែ មន្ត្រីគយ និងនគរបាលបានចុះធ្វើការផ្សព្វផ្សាយ ដោយក្នុងខិតប័ណ្ណ បានបញ្ជាក់ថា អគ្គនាយកដ្ឋានគយនិង រដ្ឋករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងបញ្ជ្រាបការយល់ដឹងជាសាធារណៈដល់អ្នកចែកចាយ និង អ្នកប្រើប្រាស់ អំពីភាពខុសគ្នា រវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ ក្នុងន័យ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់អ្នកចែកចាយ និងអ្នកប្រើប្រាស់ និងដើម្បីបញ្ជៀសការចូលរួមប្រព្រឹត្តបទល្មើសដោយមិនដឹងខ្លួន។

ខិតប័ណ្ណ មានសេចក្ដីបន្តថា ទំនិញមានពន្ធ មានបង្កាន់ដៃពន្ធ មានបិទលប័ត្រសម្រាប់រថយន្ត មានបិទតែមប្រ៍ អាករ សម្រាប់ផលិតផលថ្នាំជក់មានបិតត្រាពន្ធគយ។ ចំណែក ទំនិញគេចពន្ធ គ្មានបង្កាន់ដៃពន្ធ គ្មានបិទលតាប័ត្រ សម្រាប់រថយន្ត គ្មានបិទតែមប្រ៍អាករ សម្រាប់ផលិតផលថ្នាំជក់មិនមានបិតត្រាគយជាដើម។

ខិតប័ណ្ណបានបន្តថា ទោសទណ្ឌ ១ ការនាំចូល ចែកចាយ និងការប្រើប្រាស់ទំនិញគេចពន្ធរួមទាំងការថ្លែងបន្លំ និងការប្រើប្រាស់ ឯកសារក្លែងក្លាយបន្លំដូចជា បង្កាន់ដៃពន្ធ លតាប័ត្រ តែមប្រ៍ អាករ ត្រាពន្ធគយ ប័ណ្ណសម្គាល់យានយន្ត ឬស្លាកលេខយានយន្ត គឺជាអំពើខុសច្បាប់ដែលនឹងត្រូវរងនៅទោស៖
១ ច្បាប់ស្ដីពីគយ មាត្រា៧៤ បទល្មើសប៉ះពាល់ដល់ពន្ធ ឬអាករ នៃទំនិញពុំជាប់អាយ័ត ឬកម្រិតកំណត់ ត្រូវរងទោសរដ្ឋបាល វិន័យជាប្រាក់ ស្មើនឹង ១ដង ទៅ ៣ដង នៃប្រាក់ពន្ធ និងអាករ ដែលបានគេចវេះ និងត្រូវរងទោសទណ្ឌ តាមផ្លូវតុលាការ ដោយត្រូវអូសទំនិញ មធ្យោបាយដឹកជញ្ជូន និងវត្ថុផ្សេងៗ ដែលប្រើប្រាស់លាក់កំបាំង ទំនិញល្មើស ឬត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ ខែទៅ ១ឆ្នាំ ឬទោសណាមួយនៃទោសទាំង២។

មាត្រា៧៥ បទល្មើសប៉ះពាល់ដល់ពន្ធ អាករ នៃទំនិញជាប់ អាយ័ត ឬកម្រិត កំណត់ត្រូវរងទោសរដ្ឋបាលពិន័យជាប្រាក់រហូតដល់ ៣ដង នៃតម្លៃទំនិញ និងមធ្យោបាយដឹកជញ្ជូន និងត្រូវរងទោសទណ្ឌ តាមផ្លូវតុលាការ ដោយរឹបអូសទំនិញមធ្យោបាយដឹកជញ្ជូន និងវត្ថុតាងទៀត ដែលប្រើប្រាស់ សម្រាប់លាក់បាំងទំនិញល្មើស ឬត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១ ឆ្នាំ ដល់ ៥ ឆ្នាំ ឬទោសណាមួយ នៃទោសទាំង២។
ខិតប័ណ្ណនោះបានសរសេរបន្តថា ទោសក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងមាត្រា ៥ ៣ ៣ បទលុបបំបាត់ភស្តុតាង និង មាត្រា ៥៤០ បទប្រើប្រាស់អត្តសញ្ញាណរបស់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំទៅ ៣ ឆ្នាំ និងវិន័យជាប្រាក់ ២ លានទៅ ៦ លានរៀល មាត្រា ៦ ២ ៩ បទក្លែងបន្លំឯកសារសាធារណៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំទៅ ១០ ឆ្នាំ មាត្រា ៦ ៣ ០ បទល្មើសប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ២ ឆ្នាំទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ ៤ លានរៀលទៅ ១០ លានរៀល។

គួរបញ្ជាក់ថា មន្ត្រីគយទាំង ៣នាក់នោះ ចុះចែកខិតប័ណ្ណដល់ម្ចាស់ហាងធំៗ មានហាងលក់ទំនិញ ហាងលក់ទូរស័ព្ឌ ក្នុងខេត្តបន្ទាយមានជ័យនោះ បានតិចតួចបំផុត ប្រញាប់ប្រញាល់ទៅកន្លែងវិញ ដោយមិនបានផ្ដល់បទសម្ភាសបន្ថែមទេ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


