ព័ត៌មានជាតិ
អភិបាលខេត្ត ស្នើគយចល័តសហការជាមួយរដ្ឋបាលខេត្ត ពេលចុះប្រតិបត្តិការក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំ
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែមិថុនា នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ស្នើឲ្យក្រុមគយចល័ត ដែលចុះប្រតិបត្តិការក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំ គួររាយការណ៍ និងចូលរួមសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ពិសេសក្នុងនាមលោក ជាអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីបានទទួលព័ត៌មាន ក្តាប់ព័ត៌មាន អាចគ្រប់គ្រងស្ថានការណ៍ និងមានចំណាត់ការបានទាន់ពេលវេលា និងរាយការណ៍បន្តទៅថ្នាក់ជាតិ។

លោក ជាម ច័ន្ទសោភ័ណ ស្នើរបែបនេះ នៅក្រោយពេលដែលក្រុមគយចល័ត បានចុះបង្ក្រាប រឹបអូស ទូរស័ព្ទនាំចូលខុសច្បាប់ចំនួនជាង១ពាន់ទូរស័ព្ទ និងប្រេងម៉ាស៊ីនម៉ូតូជិត២រយកេះ នៅចំណុចផ្សារមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីសប្ដាហ៍មុន។
ជាការកត់សម្គាល់ប្រតិបត្តិការនេះ រងការយល់ច្រឡំ និងរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនៅកម្ពុជា។

យ៉ាងណា បើតាមការបញ្ជាក់ឱ្យដឹងរបស់ម្ចាស់ហាងលក់ទូរស័ព្ទយីហោររដ្ឋាមេមត់ មកកាន់ «កម្ពុជាថ្មី» នៅថ្ងៃទី០៥ ខែមិថុនាបានឱ្យដឹងគយចល័តបានប្រគល់ជូនទូរស័ព្ទដែលរឹបអូសកាលពីកន្លង ឱ្យរូបលោក និងហាងផ្សេងទៀតវិញហើយ ប៉ុន្តែប្រគល់ជូនតែទូរស័ព្ទមួយទឹកប៉ុណ្ណោះ ចំណែកទូរស័ព្ទថ្មីដែលបានរឹបអូស គឺមិនទាន់ប្រគល់ជូនម្ចាស់ហាងវិញឡើយ ព្រោះស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យតាមច្បាប់បន្តសិន។
ដោយឡែក នៅក្នុងកិច្ចប្រជុំនាថ្ងៃទី០៥ ខែមិថុនា ដដែល លោកអភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាឱ្យមន្ត្រីក្រោមឱវាទត្រូវយកចិត្តទុកដាក់ បង្កើនជីវភាពពលរដ្ឋ និងដោះស្រាយរាល់សំណើរសំណូមពរផ្សេងៗដែលពលរដ្ឋស្នើ៕
អត្ថបទ៖សាន វិឡែម

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


