សន្តិសុខសង្គម
គយចល័តតំបន់៦ រឹបអូសទូរស័ព្ទគេចពន្ធជាង១ពាន់ដើម នៅផ្សារមេមត់
នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ កម្លាំងសហការគយចល័តតំបន់៦ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់ ដឹកនាំដោយលោក សួន ទី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ និងលោក ព្រាប គារ៉ាត់ ប្រធានគយចល័យតំបន់៦ បានចុះធ្វេីប្រតិបត្តិការចំណុចផ្សារមេមត់ ស្រុកមេមត់ ខេត្តត្បូងឃុំ។

លទ្ធផលក្នុងកិច្ចប្រតិបត្តិការកម្លាំងសហការបានធ្វើការដកហូតទំនិញគេចពន្ធចំនួន៤ កន្លែង រួមមាន
១. ហាងលក់គ្រឿងម៉ូតូ ឈ្មោះ ជាងម៉ាប់ បានដកហូតប្រេងម៉ាសុីនម៉ូតូចំនួន១៨៥កេះ
២. ហាងលក់ទូរស័ព្ទដៃ ឈ្មោះ ណាតូ បានដកហូតទូរស័ព្ទចំនួន២២៩គ្រឿង
៣. ហាងលក់ទូរស័ព្ទដៃ ឈ្មោះ ពិសិដ្ឋ បានដកហូតទូរស័ព្ទចំនួន ៤២៨គ្រឿង
៤. ហាងលក់ទូរស័ព្ទដៃ ឈ្មោះ រដ្ឋា បានដកហូតទូរស័ព្ទចំនួន ៦៦២គ្រឿង ។
បើតាមការឲ្យដឹងពីកម្លាំងសហការថា វត្ថុតាងបទល្មើសមានប្រេងម៉ាស៉ីនម៉ូតូ ចំនួន ១៨៥កេះ និងទូរស័ព្ទដៃចំនួន ១៣១៩គ្រឿង យកមករក្សាទុកនៅស្នាក់ការគ័យចល័តក្នុងស្រុកពញាក្រែកដើម្បីចាត់ការទៅតាមនីតិវិធី ៕
អត្ថបទ៖ សាន វិឡែម




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


