សន្តិសុខសង្គម
រដ្ឋបាលខណ្ឌ៧មករា ជួសជុលផ្លូវកៅស៊ូមួយខ្សែប្រវែង២៦៤ម៉ែត្រ សម្រួលដល់ការធ្វើដំណើរពលរដ្ឋ
រដ្ឋបាលខណ្ឌ៧មករា ស្ថាបនាជូសជុលអ៊ុតផ្លូវកៅស៊ូមួយខ្សែប្រវែង ២៦៤ម៉ែត្រ ជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញបន្ទាប់ពីខូចខាតជាបន្តបន្ទាប់ ដែលជាកញ្ចប់ថវិកាអភិវឌ្ឍន៍ភូមិឃុំសង្កាត់ឆ្នាំ២០២៤ ដើម្បីសម្រួលដល់ការធ្វើដំណើរ នឹងងាយស្រួលប្រកបអាជីវកម្ម ។

លោក ពាន វាសនា អភិបាលរងខណ្ឌ តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានអញ្ជើញចុះត្រួតពិនិត្យ កំណាត់ផ្លូវលេខ ១១១ និងផ្លូវលេខ១៧០ ស្ថិតនៅភូមិទី១ ភូមិទី២ ភូមិទី៣ ផ្លូវ សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រវែង២៦៤ម៉េត្រ ទទឹង ១១.៧៥ម៉ែត្រកម្រាស់ ៥០មីលីម៉ែត្រ មានផ្ទៃក្រឡា ៣១០២ម៉ែត្រការ៉េ ដែលគិតជាទឹកប្រាក់សរុប ១៧១,៦០០,០០០រៀល ។
លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានប្រាប់អោយដឹងថា ចំពោះគម្រោងអភិវឌ្ឍន៍ភូមិឃុំសង្កាត់ដែលកំពុងចាប់ផ្តើមជួសជុលនេះ គឺជាកញ្ចប់ថវិកាដេញថ្លៃពីសំណាក់ក្រុមហ៊ុនឯកជន ដើម្បីយកមកជួសជុលផ្លូវខូច ក្នុងមូលដ្ឋានខណ្ឌ៧មករា។ លោកអភិបាលខណ្ឌក៏បានណែនាំឲ្យអាជ្ញាធរសង្កាត់ និងភូមិ ត្រូវជួយបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមានលំនៅដ្ឋានជាប់ផ្លូវ សូមសម្រួលផលប៉ះពាល់ទាំងឡាយដើម្បីអោយក្រុមហ៊ុនងាយស្រួលដំណើរការដ្ឋានជួសជុល។

ក្នុងនោះដែរ លោក ថេង សុថុល បានណែនាំឱ្យក្រុមហ៊ុនទទួលម៉ៅការត្រូវអនុវត្តគម្រោងឱ្យបានល្អ តាមបទដ្ឋានបច្ចេកទេស ធានាបាននូវភាពរឹងមាំ នឹង ទឹកហូត ដើម្បីកាត់បន្ថយភាពលិចលង់ តាមបណ្ដោយផ្លូវនេះឱ្យបាន១០០ភាគរយ៕
អត្ថបទ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


