សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ដង្កោស្ថាបនាប្រព័ន្ធលូមួយខ្សែដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សា
ផ្លូវលំមួយខ្សែដែលរងការខូចខាត និងជន់លិចនារដូវធ្លាក់ភ្លៀងកង្វះនូវប្រព័ន្ធលូបង្ហូរទឹកប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វេីដំណេីរ និងប្រកបរបរផ្សេងៗពេលនេះត្រូវបានអាជ្ញាធរចុះពិនិត្យ និងដាក់គ្រឿងចក្រកាយរៀបចំប្រព័ន្ធលូហេីយ។

ការចុះពិនិត្យ និងរៀបចំប្រព័ន្ធលូនេះ គឺធ្វើឡើងបន្ទាប់មើលឃេីញថាផ្លូវលំមួយខ្សែដែលស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ពិបាកដល់ប្រជាពលរដ្ឋធ្វេីដំណេីរ និងប្រករបរផ្សេងៗ ខណៈភ្លៀងមកម្តងៗទឹកដកលិចផ្លូវ កង្វះនូវប្រព័ន្ធលូរំដោះទឹក ដេីម្បីបញ្ជៀសនូវទឹកជំនន់ជន់លិចលំនៅឋានប្រជាពលរដ្ឋ។
មន្ត្រីជំនាញសាលាសង្កាត់ដង្កោ បានប្រាប់ឱ្យដឹងថា ផ្លូវដែលកំពុងស្ថាបនាកាយដាក់ប្រព័ន្ធលូខាងលេីមានប្រវែង៧០០ម៉ែត្រ ដោយមុខកាត់០.៨០ម៉ែត្រ ដោយប្រេីប្រាស់ថវិកាគម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់ក្នុងឆ្នាំ២០២៤ និងបន្តស្ថាបនាជាផ្លូវបេតុងឆ្អឹងដែកនាពេលខាងមុខនេះ៕
អត្ថបទ៖ សុខា




-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


