សន្តិសុខសង្គម
ក្រុមហ៊ុនចំនួន២ ដែលធ្វើឲ្យផ្លូវចូលទៅឃុំជីផាតខូចខាត ទទួលសំណើជួសជុលឡើងវិញ
បន្ទាប់ពីការស្នើសុំពីប្រជាពលរដ្ឋ និងអ្នកទេសចរ ក្រុមហ៊ុនចំនួន២ដែលដឹកជញ្ជូនលើសទម្ងន់កំណត់បានសន្យាថា នឹងចុះជួសជុលកែលម្អឡើងវិញនៅត្រង់ចំណុចខូចខាតលើកំណាត់ផ្លូវក្រួសក្រហមក្នុងភូមិសាស្រ្តឃុំជីផាត ស្រុកថ្មបាំង។

ភាពខូចខាតជាច្រើនកន្លែងលើកំណាត់ផ្លូវក្រួសក្រហមចាប់ពីកែងផ្លូវជាតិលេខ៤៨ ទៅមូលដ្ឋានឃុំជីផាត បានកំពុងធ្វើឱ្យប្រជាពលរដ្ឋ និងអ្នកទេសចរលំបាកធ្វើដំណើរទៅមក ពិសេសអំឡុងរដូវវស្សានេះតែម្តង។ បើតាមប្រជាពលរដ្ឋ មូលហេតុដែលបណ្តាលអោយផ្លូវ១ខ្សែនេះខូចខាតយ៉ាងដំណំបែបនេះ ក៏ព្រោះតែការដឹកជញ្ជូនលើសទម្ងង់កំណត់។ ប្រជាពលរដ្ឋបានបន្តថា ក្រុមហ៊ុនដឹកគ្រួសថ្ម និងក្រុមហ៊ុនឈើអាកាស្យា តែងតែដឹកជញ្ជូនថ្ម ដើមអាកាស្យាទៅមកជារៀងរាល់ថ្ងៃ ទើបធ្វើឱ្យផ្លូវឆាប់ខូចខាតលំបាកធ្វើចរាចរណ៍ ដូច្នេះពួកគាត់ស្នើសុំមានការជួសជុលឡើងវិញ។
ឆ្លើយតបនឹងការត្អូញត្អែររបស់ប្រជាពលរដ្ឋ លោក ដក់ សុផាត តំណាងក្រុមហ៊ុនកិនថ្ម អ៊ុតធី និងលោក រតនៈ តំណាងក្រុមហ៊ុនឈើអាកាស្យា ក៏បានចេញមុខសន្យាថា ពួកខ្លួននឹងសហការគ្នាចុះពិនិត្យជួសជុលកែលម្អផ្លូវដែលខូចនេះឡើងវិញដោយមិនជំទាស់អ្វីឡើយ។ តំណាងក្រុមហ៊ុនទាំង២ ក៏សុំការអធ្យាស្រ័យដល់ប្រជាពលរដ្ឋ និងអ្នកទេសចរដែលមានការលំបាកធ្វើដំណើរលើកំណាត់ផ្លូវលំមួយនេះអំឡុងរដូវវស្សា។

បើតាមតំណាងក្រុមហ៊ុន២ខាងលើ អះអាងថា យ៉ាងយូរ១០ថ្ងៃ បើគ្មានភ្លៀងពួកគាត់នឹងជួសជុលកំណាត់ផ្លូវនេះអោយរួចរាល់ ដោយផ្តើមចេញពីផ្លូវជាតិលេខ៤៨ មកមូលដ្ឋានឃុំជីផាត។
ដោយឡែកលោក ផល សុផាន់ណា អភិបាលរងស្រុកថ្មបាំង ក៏ដូចជាលោក ម៉ឹង សុភា មេឃុំជីផាត បានសម្តែងនូវការអរគុណចំពោះតំណាងក្រុមហ៊ុនទាំង២ខាងលើដែលមានទំនួលខុសត្រូវខ្ពស់លើការជួសជុលស្ថាបនាផ្លូវក្រួសក្រហមប្រវែងជាង១៧គីឡូម៉ែត្រអោយល្អប្រសើរឡើងវិញ ដើម្បីងាយស្រួលដឹកជញ្ជូនទិន្នផលកសិកម្មទៅកាន់ទីផ្សារ និងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តតាមរមណីយដ្ឋានធម្មជាតិសំខាន់ៗដែលកំពុងមាន។

លោកអភិបាលរងស្រុកថ្មបាំង យល់ថា នេះជាការល្អប្រសើរណាស់ដែលក្រុមហ៊ុនទាំង២មិនសាចទឹកដាក់គ្នាព្រោះតែការធ្វើឱ្យផ្លូវខូចខាត ដោយលោកជឿជាក់ថា តំណាងក្រុមហ៊ុននឹងពន្លឿនការជួសជុលអោយបានឆាប់រហ័សមុនរដូវបុណ្យភ្ជុំបិណ្ឌមកដល់នាពេលឆាប់ៗខាងមុខ។
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានដាក់បញ្ចូលផ្លូវគ្រួសក្រហមនេះទៅក្នុងគំរោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ដៃគួរអភិវឌ្ឍន៍របស់ក្រសួងអភិវឌ្ឍន៍ ជនបទ។ គំរោង (CSLEP) នេះនឹងចាប់ផ្តើមធ្វើការសាងសង់ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) នៅខែវិច្ឆិកា ឆ្នាំ២០២៤៕
អត្ថបទ៖ សិរីវឌ្ឍនៈ





-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
សន្តិសុខសង្គម៤ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


