សន្តិសុខសង្គម
ប្រទះឃើញសពបុរសជនជាតិចិនម្នាក់ចងភ្ជាប់ជាមួយដុំដែក បន្ទាប់ពីប្រពន្ធប្ដឹងសមត្ថកិច្ចឲ្យជួយរក
សពបុរសជាតិចិនម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកក្នុងអាងទឹកអូរខៃដន ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានចំណងចងភ្ជាប់ជាមួយដុំដែកទម្ងន់២០គីឡូក្រាម។ ការប្រទះឃើញសពជនរងគ្រោះនេះ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីប្រពន្ធជនរងគ្រោះដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចក្រោយបាត់ដំណឹងពីរថ្ងៃ ខណៈរថយន្ដរបស់ជនរងគ្រោះក៏ត្រូវគេប្រទះឃើញយកទៅផ្លុងចោលផងដែរ។

យោងតាមស្រ្តីជាជនជាតិខ្មែរឈ្មោះ ទូច កញ្ញា ហៅ ហេង ភេទស្រី អាយុ៣១ឆ្នាំ ដែលបានអះអាងថា ជាប្រពន្ធសពជនរងគ្រោះ បានប្តឹងសមត្ថកិច្ចបាត់ប្ដីឈ្មោះ ជឹង ហ័រកាង ហៅ ខាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដែលបានបាត់ខ្លួនកាលពីវេលាម៉ោង០៣និង០៥នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចបុរីឌឹផាកស៊ីធី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។
ប្រពន្ធជនរងគ្រោះបានរៀបរាប់ថា កាលពីវេលាម៉ោង២២និង០០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ប្ដីរបស់ខ្លួនបានជិះរថយន្តម៉ាក Rang Rover ពណ៌ស ផលិតឆ្នាំ២០១៥ ផ្លាកលេខ ភ្នំពេញ 2BA 8553 ចំនួន០១គ្រឿង ទៅលេងផ្ទះបងប្អូនជីដូនមួយនៅបុរីឌឹផាកស៊ីធី។ ក្រោយមកនៅវេលាម៉ោង០១និង១០នាទី ឆ្លងចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ប្ដីរបស់ខ្លួនបានចេញពីផ្ទះបងប្អូនវិញក៏បាត់ដំណឹងសូន្យឈឹងតែម្ដង។

ក្រោយពីបានទទួលបណ្ដឹងពីស្រ្តីជាប្រពន្ធ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៥និង០០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅចំណុចបុរីខេអ៉ិន ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត សមត្ថកិច្ចអាវុធហត្ថ បានប្រទះឃើញរថយន្តជនរងគ្រោះផ្លុងចោល និងបានដោះផ្លាកលេខចេញ រួចក៏បានឆែកមើលកាមេរ៉ាសុវត្ថិភាពតាមផ្លូវក្នុងបុរីខេអ៉ិន ឃើញថា កាលពីវេលាម៉ោង០១និង២០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ មានរថយន្តចំនួន០១គ្រឿងម៉ាក Hyundai Starex ពណ៌ទឹកប្រាក់ បានជិះនាំមុខរថយន្តខាងលើយកមកផ្លុងចោលនៅក្នុងបុរី រួចក៏បានចេញពីបុរីបាត់ដំណឹងតែម្ដង។
ចំពោះរថយន្តជនរងគ្រោះត្រូវបានត្រូវកម្លាំងអាវុធហត្ថនាំយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។រហូតដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០៦និង០០នាទីព្រឹក ទើបសមត្ថកិច្ចអាវុហត្ថបានទទួលព័ត៌មានពីប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្ដែតទឹកនៅអាងទឹកអូខៃដនតែម្តង។

តាមសមត្ថកិច្ចសពជនរងគ្រោះមានសភាពហើមជាំ និងមានចងភ្ជាប់ដោយដុំដែកចំនួន០២ដុំ ទម្ងន់២០គីឡូក្រាម។
បច្ចុប្បន្នសាកសពត្រូវបានកម្លាំងជំនាញកំពុងធ្វើ កោសល្យវិច័យ ចំណែកជនសង្ស័យកំពុងស្រាវជ្រាបន្ត៕
អត្ថបទ៖ អ ពៅ
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


