សន្តិសុខសង្គម
នគរបាលរាជធានី បានបញ្ជូនខ្លួនលោក លី សាម៉េត ដល់តុលាការហើយនៅព្រឹកថ្ងៃទី៥វិច្ឆកានេះ
កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា នេះ បានបញ្ជូនខ្លួនលោក លី សាម៉េត ដល់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីអនុវត្តនីតិវិធីច្បាប់។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅមុននេះបន្តិច។

សូមជម្រាបថា តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក សំ វិច្ឆិកា លោក លី សាម៉េត បានចូលសារភាព និងប្រគល់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមរយៈលោកឧត្ដមសេនីយ៍ឯក ជួន ណារឹន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបាននាំខ្លួនពីខេត្តព្រះសីហនុ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅយប់ថ្ងៃទី៤ ខែវិច្ឆិកា យប់មិញនេះដើម្បីសាកសួរ។

ការចូលខ្លួនសារភាពរបស់លោក លី សាម៉េត នេះ បន្ទាប់ពីស្ដេចតេជោ ហ៊ុន សែន ស្នើឲ្យកម្លាំងសមត្ថកិច្ចត្រូវនាំខ្លួនបុគ្គលរូបនេះបញ្ជូនឲ្យតុលាការ ក្រោយលោក លី សាម៉េត ចេញឃ្លីបវីដេអូសារភាពកំហុសរបស់ខ្លួនដែលយកឈ្មោះសម្ដេចតេជោដើរបោកលុយគេជាច្រើន។

ទោះបីចេញវីដេអូសុំទោសយ៉ាងណាក្ដី សម្ដេចតេជោមិនអាចលើកលែងបានទេ ព្រោះនេះជាការធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់សម្ដេចយ៉ាងធ្ងន់ធ្ងរ។ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា មិនអាចធ្វើបែបនេះបានឡើយនគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី ដោយមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


