ព័ត៌មានជាតិ
Breaking News! សម្ដេចតេជោ ស្នើឱ្យនាំខ្លួន បុគ្គល លី សាម៉េត ទៅតុលាការ មិនឱ្យបន្តនៅក្រៅសំណាញ់ច្បាប់
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃចន្ទ នេះ សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ច នាំខ្លួនបុគ្គល លី សាម៉េត ទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់ បើទោះបីជាបុគ្គល លី សាម៉េត បានចេញវីដេអូសុំទោស និងស្នើសុំសមត្ថកិច្ចពន្យាពេលមួយរយៈដើម្បីព្យាបាលជំងឺក៏ដោយ។

សម្ដេចតេជោ ហ៊ុន សែន ស្នើដូច្នេះ៖«ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួនហើយសូមសមត្ថកិច្ច ដែលជានគរបាល ឬកងរាជអាវុធហត្ថ ទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់។»។
ការស្នើរបស់សម្ដេចតេជោ គឺបន្ទាប់ពីកាលពីវេលាម៉ោងប្រមាណ១១ ថ្ងៃត្រង់ បុគ្គល លី សាម៉េត បានចេញវីដេអូរយៈពេលជិត៦នាទី សារភាពទទួលស្គាល់កំហុសដែលយកឈ្មោះសម្ដេចតេជោ ទៅឆបោកលុយរបស់អ្នកដទៃ និងស្នើសុំពន្យាមួយរយៈ ដើម្បីព្យាបាលជំងឺ រួចនឹងចូលខ្លួនទៅទទួលទោសតាមផ្លូវច្បាប់។
ក្នុងវីដេអូនោះ បុគ្គល លី សាម៉េត លើកដៃសំពះជាប់ជានិច្ច និងត្អូញត្អែរស្នើសុំដូច្នេះ៖« សព្វថ្ងៃនេះខ្ញុំកំពុងតែមានជំងឺ ហើយនៅផ្ទះកូន ខ្ញុំមានជំងឺទឹកនោមផ្អែម ក្រពះ ពោះវៀន សំខាន់គឺទឹកនោមប្រៃកំពុងតែ(បណ្ដាល)ហើមខ្លួន។ ខ្លួនខ្ញុំហើម ដើរមិនបាន ខ្ញុំសុំពេលវេលាបន្ដិចរយៈពេលខ្លី ខ្ញុំនឹងចេញទៅសារភាពនៅមុខសមត្ថកិច្ច នៅមុខតុលាការ ដើម្បីឱ្យកាត់ទោសខ្ញុំបាទតាមច្បាប់។ ពេលដែលខ្ញុំធ្វើហើយ សុំពេលខ្លី មិនមែនសុំពេលវែងទេ ខ្ញុំមិនរត់គេចទៅណាទេ!»។

បើទោះជាបុគ្គល លី សាម៉េត បានចេញវីដេអូសុំទោស សុំពន្យាពេលព្យាបាលជំងឺ និងសន្យាថាទៅទទួលទោសចំពោះមុខច្បាប់ តែសម្ដេចតេជោ នៅវេលាម៉ោង៣៖៣៣នាទីរសៀល ថ្ងៃទី០៤ ខែវិច្ឆិកា បានអះអាងថា បើទោះជាបុគ្គល លី សាម៉េត ចេញវីដេអូសារភាពកំហុស និងសូមទោសមួយនេះ ក៏បុគ្គល លី សាម៉េត មិនត្រូវបានរួចខ្លួននោះឡើយ ដោយសម្ដេចតេជោ ស្នើឱ្យនគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឱ្យដឹងថា ជំនួយការរបស់សម្ដេចម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោសដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ បុគ្គល លី សាម៉េត នេះផងដែរ។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានដាក់ក្ដីសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ បុគ្គល លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់តទៅទៀតទេ៕
ដោយ៖ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


