ព័ត៌មានជាតិ
Breaking News! បុគ្គល លី សាម៉េត ត្រូវសមត្ថកិច្ចនាំខ្លួនពីខេត្តព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញដើម្បីបន្តនីតិវិធី
បុគ្គល លី សាម៉េត ហៅគ្រូ ត្រូវបានសមត្ថកិច្ចនាំខ្លួនពីខេត្តព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់ពីសំណាក់មន្ត្រីជាន់ខ្ពស់នគរបាលជាតិនៅល្ងាចនេះ។

គួរឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែតុលា បុគ្គល លី សាម៉េត ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ទម្លាយថា បានឱ្យដឹងថា បុគ្គល លី សាម៉េត ដែលមានឈ្មោះក្រៅហៅថា គ្រូមា បានយកឈ្មោះរបស់សម្ដេច ដើរបោកលុយគេរាប់សិបម៉ឺនដុល្លារ ទាំងដែលសម្ដេចមិនដឹងអ្វីសោះ។ សម្ដេចតេជោ ហ៊ុន សែន ទម្លាយ ថាបុគ្គល លី សាម៉េត បានបោកឈ្មោះ សុខ ឡេង ក្នុងទំហំទឹកប្រាក់១០លានដុល្លារ, បោកឈ្មោះ មួង ឃីម ចំនួន២៣ ម៉ឺនដុល្លារ និងបោកឈ្មោះ កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ចំនួន៣០ម៉ឺនដុល្លារ ជាថ្នូរនឹងការប្ដូរតួនាទីពីអភិបាលស្រុកល្វាឯម ទៅជាអភិបាលក្រុងអរិយក្សត្រ។
កាលណោះ សម្ដេចតេជោ បានស្នើឱ្យក្រសួងយុត្តិធម៌បង្កកទ្រព្យសម្បត្តិបុគ្គល លី សាម៉េត ដើម្បីទុកសងជូនអ្នកដែលបានចាញ់បោក និងបានណែនាំឱ្យជនរងគ្រោះដែលចាញ់បោកបុគ្គល លី សាម៉េត ត្រូវដាក់ពាក្យបណ្ដឹង តាមរយៈមេធាវីរបស់សម្ដេច។ សម្ដេច ក៏បានស្នើអ្នកសម្ដេចស្នើសុំសមត្ថកិច្ចតាមឃ្លាំមើលបុគ្គល លី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់។ នៅរាត្រីថ្ងៃដដែល សមត្ថកិច្ច ក៏បានឡោមព័ទ្ធផ្ទះរបស់បុគ្គល លី សាម៉េត ក៏ប៉ុន្តែរកមិនឃើញបុគ្គល លី សាម៉េតឡើយ។

ជាង៣សប្ដាហ៍ក្រោយមក ពោលគឺនៅវេលាម៉ោង១១ ថ្ងៃត្រង់ ទី០៤ ខែវិច្ឆិកា ស្រាប់តែបុគ្គល លី សាម៉េត បានចេញវីដេអូសារភាព សុំទោសសម្ដេចតេជោ ហ៊ុន សែន ចំពោះកំហុសដែលខ្លួនបានយកឈ្មោះរបស់សម្ដេចតេជោ ទៅបោកប្រាស់លុយអ្នកដទៃជាច្រើនដង។ បុគ្គល លី សាម៉េត ក៏បានទទួលស្គាល់ថា ខ្លួនពិតជាបានកុហកអ្នកដទៃ ថាខ្លួនធ្លាប់ចេញចូលគេហដ្ឋានរបស់សម្ដេចតេជោ នៅក្រុងតាខ្មៅ ទាំងដែលខ្លួនមិនធ្លាប់ចូលផ្ទះសម្ដេចតេជោសោះ។
ក្នុងវីដេអូដដែល បុគ្គល លី សាម៉េត បានបញ្ជាក់ថា ចំពោះរឿងដែលខ្លួនយកឈ្មោះ សម្ដេចតេជោ ទៅឆបោកថវិកាអ្នកដទៃ គឺសម្ដេចតេជោ មិនបានដឹងរឿងនេះឡើយ។ បុគ្គល លី សាម៉េត ស្នើរឱ្យសាធារណៈកុំយល់ច្រឡំលើសម្ដេចតេជោ។
បន្ថែមពីនេះ បុគ្គល លី សាម៉េត ត្អូញត្អែរថាខ្លួនកំពុងតែមានបញ្ហាសុខភាព ដែលបច្ចុប្បន្នកំពុងរស់នៅជាមួយកូន និងបានសុំពេលវេលាមួយរយៈខ្លី ដើម្បីសម្រាកព្យាបាលជំងឺ រួចនៅចូលខ្លួនទទួលទោសតាមផ្លូវច្បាប់។
ក្នុងស្ថានភាពលើកដៃសំពះជាប់ជានិច្ច បុគ្គល លី សាម៉េត ត្អូញត្អែរដូច្នេះ៖« សព្វថ្ងៃនេះខ្ញុំកំពុងតែមានជំងឺ ហើយនៅផ្ទះកូន ខ្ញុំមានជំងឺទឹកនោមផ្អែម ក្រពះ ពោះវៀន សំខាន់គឺទឹកនោមប្រៃកំពុងតែ(បណ្ដាល)ហើមខ្លួន។ ខ្លួនខ្ញុំហើម ដើរមិនបាន ខ្ញុំសុំពេលវេលាបន្ដិចរយៈពេលខ្លី ខ្ញុំនឹងចេញទៅសារភាពនៅមុខសមត្ថកិច្ច នៅមុខតុលាការ ដើម្បីឱ្យកាត់ទោសខ្ញុំបាទតាមច្បាប់។ ពេលដែលខ្ញុំធ្វើហើយ សុំពេលខ្លី មិនមែនសុំពេលវែងទេ ខ្ញុំមិនរត់គេចទៅណាទេ!»។

តែទោះជាបុគ្គល លី សាម៉េត សុំទោសយ៉ាងណាក៏ដោយ ជាង៤ម៉ោងក្រោយមក គឺម៉ោង៣៖៣៣នាទីរសៀល សម្ដេចតេជោ ប្រកាសថា សម្ដេចមិនលើកលែងទោសឱ្យឡើយ បើទោះជាកន្លងមកសម្ដេចធ្លាប់មិនយកទោសបុគ្គលនេះក៏ពិតមែន៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


