សន្តិសុខសង្គម
២ សប្ដាហ៍ សមត្ថកិច្ចបង្ក្រាបករណីល្បែងស៊ីសងចំនួន ១៩ ករណី
ក្នុងរយៈពេល ២ សប្ដាហ៍ មកនេះ គិតចាប់ពីថ្ងៃទី ១៩ ខែតុលា រហូតដល់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ករណីល្បែងស៊ីសងនៅទូទាំងប្រទេស កើនឡើងបន្តិចបន្តួចប៉ុណ្ណោះ ពោលគឺមាន ១៩ ករណី បើធៀបនឹង ២ សប្ដាហ៍ កន្លងទៅ មាន ១០ ករណី។

បើតាមការបញ្ជាក់ពី លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ទោះបីមានការកើនឡើង ៩ ករណី ប៉ុន្តែចំនួននេះបន្តស្ថិតក្នុងអត្រាតិចតួច ខណៈមូលដ្ឋានកើតមានករណីនេះ រួមមាន ខេត្តកំពង់ធំ បាត់ដំបង ក្រចេះ ត្បូងឃ្មុំ កំពត កណ្តាល សៀមរាប និងរាជធានីភ្នំពេញ ដោយអាជ្ញាធរបានអនុវត្តទាំងវិធានការអប់រំ ណែនាំ ធ្វើកិច្ចបញ្ឈប់ និងបញ្ជូនទៅតុលាការ។
លោកបណ្ឌិត បន្ថែមថា «លទ្ធផលនេះបង្ហាញច្បាស់ថា អាជ្ញាធរមូលដ្ឋានទូទាំងប្រទេស ពិតជាសកម្មក្នុងការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ហើយប្រជាពលរដ្ឋចូលចិត្តលេងល្បែងស៊ីសងក៏មានការយល់ដឹងច្រើន ខ្លះក៏មានការខ្លាចរអាវិធានការសមត្ថកិច្ច ស្របពេលពលរដ្ឋនៅមូលដ្ឋាន រួមទាំងអ្នកសារព័ត៌មាន ក៏ចូលរួមផ្ដល់ដំណឹង និងរាយការណ៍មកសមត្ថកិច្ច»។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដោយក្នុងចំណុចទី ២ នៃគោលនយោបាយនោះ បានរំលេចនូវលក្ខណសម្បត្តិ នៃការគ្មានបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ គោលនយោបាយនេះ ក៏មានគោលដៅជំរុញបំផុសចលនាអប់រំមហាជនចូលរួមបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទផងដែរ៕
អត្ថបទ ៖ ម៉េង




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


