សន្តិសុខសង្គម
គ្រាប់ពូជពោតក្លែងក្លាយជិត ៨ តោន ដកហូតពីទីតាំងស្តុកទុក យកទៅដុតបំផ្លាញចោល
គ្រាប់ពូជពោតក្លែងក្លាយ និងល្មើសកម្មសិទ្ធិបញ្ញា ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការចុះបង្ក្រាបនិងដករហូតពីទីតាំងចំនួន ៤ កន្លែង ដែលកំពុងស្តុកទុក និងធ្វើចរាចរណ៍នៅតាមបណ្ដាស្រុកមួយចំនួនជាប់ព្រំដែនថៃ។

បើតាមការបញ្ជាក់ពីលោក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទមើលសេដ្ឋកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងដែលមានមេធាវីមកពីភ្នំពេញ គឺក្រុមហ៊ុនដើមមានឈ្មោះ សាន់ស្មាយអ៊ិនផតអុិចផត សុីអូ អិលធីឌី ដែលបានប្ដឹងទៅលើទីតាំងចំនួន ៤ ដែលស្ថិតនៅតាមបណ្ដាស្រុកជាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ដែលកំពុងស្តុក នឹងធ្វើចរាចរណ៍នូវគ្រាប់ពូជពោតក្លែងក្លាយទាំងនេះ។
បន្ទាប់ពីសុំគោលការណ៍ពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរួចមក ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបកាលពីអំឡុងចុងខែតុលាកន្លងទៅ និងបានយកមករក្សាទុក នៅស្នងការខេត្តដើម្បីអនុវត្តតាមផ្លូវច្បាប់។

ក្រោយពីមានការឯកភាពពីលោកព្រះរាជអាជ្ញារួចមក គ្រាប់ពោតដែលដកហូតបានចំនួន ៧៧១ ការ៉ុង ដែលក្នុងមួយការ៉ុងមានទម្ងន់ ១០ គីឡូក្រាម ត្រូវបានដុតបំផ្លាញចោលនៅទីលានចាក់សំរាម ស្ថិតក្នុងភូមិអូរមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានការចូលរួមត្រួតពិនិត្យពីលោកព្រះរាជអាជ្ញារង និងមេធាវីរបស់ក្រុមហ៊ុនដើមផងដែរ។ ដោយឡែកសម្រាប់ទីតាំងដែលស្តុកគ្រាប់ពូជពោលក្លែងក្លាយ និងធ្វើការចែកចាយដែលល្មើសនិងកម្មសិទ្ធិបញ្ញា ទាំង ៤ ទីតាំង គេមិនទាន់ដឹងថាតើផ្លូវច្បាប់នឹងសម្រេចបែបណានោះឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១២ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


