Connect with us

សន្តិសុខសង្គម

ប្រជាពលរដ្ឋសាទរចំពោះការសាង​សង់ផ្លូវបេតុងថ្មីចូលភូមិបាគូចំនួន២ខ្សែ

បានផុស

នៅ

ផ្លូវចំនួន២ខ្សែក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានអាជ្ញាធរធើ្វការស្ថាបនាជាផ្លូវបេតុងឡើងវិញក្រោយការខូចខាតយ៉ាងខ្លាំងដោយសារការសាងសង់ប្រព័ន្ធលូដើម្បីរំដោះទឹកជនលិចក្នុងរដូវវស្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ពីលោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ បានប្រាប់ កម្ពុជាថ្មី អោយដឹងថា ផ្លូវចំនួន២ខ្សែក្នុងភូមិបាគូនេះ អាជ្ញាធរបានប្រើប្រាស់ថវិកាអភិវឌ្ឍសម្រាប់ឆ្នាំ២០២៤ ធ្វើការផ្លាស់ប្ដូរប្រព័ន្ធលូថ្មី និងសាងសង់ផ្លូវបេតុងឡើងវិញមានប្រវែងសរុបប្រមាណជាង៧០០ម៉ែត្រ កម្រាស់១.៥តឹក ជាប្រភេទបេតុងចាក់គ្រួសខាងក្រោម។

លោកស្រី ដានី ជាប្រជាពលរដ្ឋ បានសម្ដែងក្ដីសប្បាយរីករាយចំពោះការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានដែលបានផ្លាស់ប្ដូរប្រព័ន្ធលូចាស់ៗ និងធើ្វការសាងសង់ផ្លូវបេតុងថ្មីជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានងាយស្រួលក្នុងការធើ្វដំណើរ។

គួររំលឹកថា បើតាមការលើកឡើងពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិបាគូ នៅពេលមិនទាន់មានការស្ថាបនាផ្លូវនេះឡើង ផ្លូវនេះបើមិនមានភ្លៀងរយៈពេល ២ ទៅ៣ថ្ងៃប្រជាពលរដ្ឋក្នុងភូមិអាចជិះម៉ូតូចេញចូលបានជាធម្មតា ប៉ុន្តែបើសិនជាមានភ្លៀងធ្លាក់តែមួយមេប្រជាពលរដ្ឋមិនអាចចេញចូលបាននោះទេដោយសារផ្លូវពិបាកខ្លាំង៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម