សន្តិសុខសង្គម
អាជ្ញាធរខណ្ឌមានជ័យ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង ក្បែរស្ពានអាកាសក្បាលថ្នល់ ឃាត់ខ្លួនមនុស្ស ៩ នាក់
ក្រោយមានការសំណូមពរពីប្រជាពលរដ្ឋពីបញ្ហាទីតាំងមួយកន្លែងដែលបង្កប់ដោយល្បែងស៊ីសងគ្រប់ប្រភេទ អាជ្ញាធរខណ្ឌមានជ័យ បានចុះបង្ក្រាបជាក់ស្ដែងតែម្ដង ដោយដកហូតវត្ថុតាងមួយចំនួនទូហ្គេមបាញ់ត្រី និងឃាត់ខ្លួនមនុស្សមនុស្សចំនួន ៩ នាក់។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ១៨ និង ៣០ នាទី ល្ងាចថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះត្រួតពិនិត្យ និងអនុវត្តវិធានការរដ្ឋបាល ទីតាំងលួចបើកបង្កប់ល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅចំណុចជិតចំណតរថយន្តជាន់ផ្ទាល់ដីអគារខុនដូរ R & F (ច្រកទី ១) ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីមានការសំណូមពរពីប្រជាពលរដ្ឋ ក៏ដូចជាបណ្ដាញសង្គម បានបង្ហោះជាសាធារណៈពីបញ្ហាទីតាំងដែលបើកល្បែងស៊ីសងគ្រប់ប្រភេទ និងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សន្តិសុខសុវត្ថិភាព។ ក្រោយទទួលបានដំណឹងនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំផ្ទាល់ពី លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ចុះឆ្មក់បង្ក្រាបជាក់ស្ដែងតែម្ដង។

ក្នុងរង្វង់ប្រតិបត្តិការនេះអាជ្ញាធរបានដកហូតវត្ថុតាង ៖ ទូហ្គេមបាញ់ត្រី ១ គ្រឿង , តុបៀរ ៤ , កុំព្យូទ័រ ៣, និងសម្ភារៈកៅអីមួយចំនួនទៀត ត្រូវបានចាប់យកមករក្សាទុកនៅសាលាខណ្ឌ។ ដោយឡែកចំពោះទីតាំងវិញ ត្រូវបានអាជ្ញាធរបិទទ្វារចាក់សោជាបណ្ដោះអាសន្ន។
បច្ចុប្បន្នទាំងបុគ្គលិករបស់ទីតាំងល្បែងស៊ីសង និងអ្នកចូលលេង(ភ្ញៀវ) សរុប ៩ នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការនគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សុភា













-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


