សន្តិសុខសង្គម
នារីម្នាក់ត្រូវឃាតករសម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូតធុំក្លិនស្អុយទេីបបែកការណ៍
ភ្នំពេញ ៖ នារីជាកម្មកររោងចក្រម្នាក់ ត្រូវបានឃាតករសម្លាប់នៅក្នុងបន្ទប់របស់ខ្លួនរួចចាក់សោរខាងក្រៅគេចខ្លួនបាត់រហូតមានក្លិនស្អុយ ទេីបបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅបន្ទប់ជួលលេខ៦៦ ជាប់ទី២ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ជុន សេន ភេទស្រីអាយុ៣៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅកន្លែងកេីតហេតុខាងលេី មានភូមិត្រពាំងលាន ឃុំព្រែលក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

តាមសម្តីម្ចាស់ផ្ទះបានឱ្យដឹងថា មុនពេលកេីតហេតុមានប្រធានក្រុម ដែលធ្វេីការរោងចក្រជាមួយគ្នាបានខលតាមទូរស័ព្ទមកម្ចាស់ផ្ទះជួលដោយប្រាប់ថា ឱ្យជួយទៅមេីលកូនក្រុមរបស់គាត់ដែលបានជួលបន្ទប់ស្នាក់ បន្ទប់លេខ៦៦នៅជាន់ទី២ផង ខណៈបាត់មុខទៅធ្វេីការអស់រយៈពេល៣ថ្ងៃមកហេីយ។
បន្ទាប់មកម្ចាស់ផ្ទះជួលក៏បានឡេីងទៅមេីលឃេីញចាក់សោរ ខាងក្រៅតែមានក្លិនស្អុយភាយចេញមក ភ្លាមនោះម្ចាស់ផ្ទះសង្ស័យមានមនុស្សស្លាប់ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យជាក់ស្តែង។
ក្រោយមកសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកេីតហេតុឃេីញថា ជនរងត្រូវបានឃាតករយកខ្សែស្បែកជេីងរិតចងជាប់ជាមួយចម្រឹងបង្ហូច។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងធ្វេីការធ្វេីកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនិងបន្តស្រាវជ្រាវតាមចាប់ជនដៃដល់កមកផ្តន្ទាទោសតាមច្បាប់៕
ដោយ ៖ សុខា


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត