Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះព្រៃនៅភ្នំជីសូរយប់មិញ សមត្ថកិច្ច​សន្និដ្ឋានសង្ស័យមានអ្នកដុតភ្លើងយកឃ្មុំ​

បានផុស

នៅ

ករណីអគ្គិភ័យឆាបឆេះព្រៃរបោះនៅជេីងភ្នំជីសូ​រ(ភ្នំតូច)ដែលមានទីតាំងស្ថិតនៅក្នុងភូមិដក់ពរ ឃុំរវៀង ស្រុកសំរោង​ ខេត្តតាកែវ​ កាលពីព្រលប់ថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០២៥ សមត្ថិកិច្ចសន្និដ្ឋានសង្ស័យមានអ្នកដុតភ្លើងដើម្បីយកឃ្មុំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ភី ឆុន​ អធិការនៃអធិការដ្ឋាននគរបាលស្រុកសំរោងថា​ ក្រោយកេីតមានអគ្គិភ័យនេះ​ឡេីង​ លោកបានដឹកនាំកម្លាំងជំនាញបង្ការ និងពន្លត់អគ្គិភ័យស្រុក សហការណ៍​ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលរវៀង ប្រជាការពារ និងប្រជាពលរដ្ឋចុះជួយអន្តរាគមន៍ពន្លត់ដោយបានប្រើប្រាស់រថយន្តអង្គភាពអគ្គិភ័យ​បាញ់ពន្លត់រហូតរលត់ជាស្ថាពរនៅវេលាម៉ោង២០និង០០នាទី។​

លោកអធិការស្រុកបញ្ជាក់ថា​ អគ្គិភ័យខាងលើមិនបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលលក់ដូរនៅតាមជើងភ្នំនោះទេ​ ពិសេសមិនបណ្តាលឲ្យប៉ះពាល់ដល់ប្រាសាទបូរាណ​ គឺឆេះតែព្រៃរបោះ និងស្មៅក្រាស់នៅជេីងភ្នំអស់មួយចំនួនតែប៉ុណ្ណោះ។ ដោយឡែកតាមការសន្និដ្ឋានពីសមត្ថកិច្ចថា ករណីនេះសង្ស័យមានអ្នកដុតភ្លើងដើម្បីយកឃ្មុំ​ ហេីយធ្វេសប្រហេសទេីបកេីតជាអគ្គិភ័យយ៉ាងនេះទៅ៕​

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម