សន្តិសុខសង្គម
Update៖ ករណីអគ្គិភ័យឆេះនៅសង្កាត់ស្ទឹងមានជ័យទី៣ ជាហាងលក់សម្ភារៈប្រើប្រាស់ដែលមានម្ចាស់ជាជនជាតិចិន
ករណីអគ្គិភ័យឆេះនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃទី២០មីនានេះ ទីតាំងឆេះគឺជាហាងលក់ដូរសម្ភារៈប្រើប្រាស់ដែលមានម្ចាស់ជាជនជាតិចិន ខណៈការខូចខាតអស់សម្ភារៈមួយចំនួនប៉ុណ្ណោះ។

តាមរបាយការណ៍របស់លោកវរសេនីយ៍ទោ ឯម ភារី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានឲ្យដឹងថា ករណីនេះកើតឡើងនៅចំណុចហាងលក់សម្ភារៈឈ្មោះ Y D B ផ្លូវមុន្មីរ៉េត(២១៧) ក្រុម១ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានទំហំ ២គុណ២០ម៉ែត្រ មានម្ចាស់ឈ្មោះ LIAO HUI HUI ភេទស្រី ជនជាតិចិន អាយុ៣៦ឆ្នាំ ស្នាក់នៅកើតហេតុ។ តាមរបាយការណ៍ ករណីនេះកើតឡើងដោយសារឆ្លងចរន្ដអគ្គិសនី។
ក្នុងប្រតិបត្តិការអន្តរាគមន៍ កម្លាំងជំនាញបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យសរុប៣គ្រឿង បាញ់ទឹកអស់៣ឡាន៕
អត្ថបទ៖ សុខុម



-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


