សន្តិសុខសង្គម
កម្លាំងសណ្តាប់ធ្នាប់ខណ្ឌឬស្សីកែវ ចុះឈូសកើបដីខ្សាច់ បាញ់ទឹកសម្អាតនៅលើផ្លូវជាតិ៥
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៥ កំលាំងសណ្តាប់ធ្នាប់ខណ្ឌឬស្សីកែវ ចុះឈូស កើបដីខ្សាច់កកស្ទះនៅលើចិញ្ចើមថ្នល់តាមដងផ្លូវជាតិ៥ តំបន់គីឡូម៉ែត្រលេខ៩ និង សង្កាត់ស្វាយប៉ាក បានបាញ់ទឹកសម្អាត និងណែនាំដល់ប្រជាពលរដ្ឋ មិនឱ្យដាក់តាំងលក់របស់របរហៀរចេញមកផ្លូវ។

លោក នុត វី ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ បានឱ្យដឹងថា ដោយអនុវត្តន៍ តាមបទបញ្ជាពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានឱ្យកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះឈូសសម្អាត និងរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយទូទៅ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ដោយបានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលលក់ដូរ និងមានលំនៅដ្ឋានជាប់នឹងផ្លូវជាតិលេខ៥ទាំងអស់ មិនឱ្យដាក់តាំងរបស់របរលក់ដូរ ហៀរចេញមកលើផ្លូវសាធារណៈ ដែលធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងបង្កការកកស្ទះដល់ចរាចរធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ផងដែរ។

ជាមួយគ្នានោះ ក្រុមការងារបានឱ្យដឹងថា ដោយតំបន់ខាងលើ មានដេប៉ូខ្សាច់ មានឡានដឹកខ្សាច់ចេញចូលច្រើន ទើបមានខ្សាច់ហៀរកកជាច្រើនបែននេះ។ តែទោះជាយ៉ាងណា កម្លាំងសណ្តាប់ធ្នាប់ សហការជាមួយអាជ្ញារធរមូលដ្ឋានតែងតែចុះសម្អាតជាប់ជាប្រចាំ វិលជុំ គ្រប់សង្កាត់ទាំង៧ របស់ខណ្ឌឬស្សីកែវ។

ក្រុមការងារ ក៏បានណែនាំដល់ បងប្អូនប្រជាពលរដ្ឋ មានទីលំនៅតាមកំណាត់ផ្លូវខាងលើនេះ ចូលរួមសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន ថែរក្សាអនាម័យ និងមិនត្រូវបន្ត ដាក់តាំងរបស់របរលក់ដូរ ហៀរចេញមកលើផ្លូវសាធារណៈ ដែលធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងបង្កការកកស្ទះដល់ចរាចរធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក៏ដើម្បីចូលរួមធ្វើយ៉ាងណាឱ្យមូលដ្ឋានខណ្ឌរបស់យើងស្អាតទាំងអស់គ្នា៕
ដោយ ៖ សំណាង






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


