សន្តិសុខសង្គម
ជនសង្ស័យ ១ ក្រុម ប្លន់ម៉ូតូ ១ គ្រឿង ពីយុវជនម្នាក់ដឹកអីវ៉ាន់អនឡាញបានសម្រេច នៅខណ្ឌសែនសុខ
ជនសង្ស័យ ១ ក្រុម មានគ្នា ៣ នាក់ បានធ្វើសកម្មភាពយកដែកឆាបចាក់ទៅលើយុវជនម្នាក់ជាអ្នកដឹកទំនិញអនឡាញ រួចប្លន់យកម៉ូតូម៉ាក និច បានសម្រេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ នៅផ្លូវ ២០០២ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សឿង រដ្ឋា ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ។

តាមសម្ដីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកនិច ពណ៌ក្រហម ស៊េរី ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ 1KU-5812 ដឹកម្ហូបឲ្យភ្ញៀវនៅផ្លូវ ២០០២ ហើយក៏ឈប់ចតរង់ចាំភ្ញៀវ ដោយចុះពីលើម៉ូតូ តែមិនបានដកសោម៉ូតូ។ លុះបន្ទាប់មក ក៏ស្រាប់តែឃើញជនសង្ស័យមានគ្នា ៣ នាក់ ជិះម៉ូតូ ១ គ្រឿង ម៉ាកឌ្រីមសង់ ស៊េរី ២០២២ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានធ្វើសកម្មភាពយកដែកឆាបមុខស្រួចមកដេញចាក់ធ្វើឲ្យជនរងគ្រោះភ័យរត់ចោលម៉ូតូ ចំណែកជនសង្ស័យនាំគ្នាយកម៉ូតូជិះគេចបាត់តែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានមកដល់ ហើយនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់អូបែកក្អម ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


