សន្តិសុខសង្គម
សង្ស័យរឿងស្នេហាត្រីកោណ បុរសម្នាក់បើករថយន្ដដេញបុករថយន្ដនារីម្នាក់ និងចុះវាយផ្អើលពេញផ្លូវ
បុរសម្នាក់បើករថយន្ត Ford មួយគ្រឿងដេញបុករថយន្តនារីរូបស្រស់ម្នាក់ ថែមទាំងចុះវាយលើនារីរងគ្រោះបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ ដែលករណីនេះទំនងកើតឡើងដោយសាររឿងស្នេហាត្រីកោណ។

ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១យប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតតាមបណ្តោយផ្លូវ២៦៥ ម្ដុំផ្សារសំណង់១២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញស្រី្ដម្នាក់បើករថយន្តមួយគ្រឿងម៉ាក Toyata Prius មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BF-8730 ធើ្វដំណើរតែម្នាក់ឯង ខណៈមកដល់ជិតកន្លែងកើតហេតុ ក៏មានរថយន្តម៉ាក Ford មួយគ្រឿងបើកមកពីក្រោយមិនចាំស្លាកលេខ បានបុកពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ត Toyata Prius រេចង្កូតទៅបុកផ្ទុបជាមួយកង់អាគុយ និងដើមស្វាយទៅមិនលែងរួច។ ប្រភពបន្ថែមថា ភ្លាមៗនោះបុរសក៏មានបុរសម្នាក់ចុះពីលើរថយន្ត Ford រួចមានវាយស្រី្តរងគ្រោះផ្អើលពេញពេញផ្លូវរត់ចូលផ្ទះប្រជាពលរដ្ឋអោយជួយ។

បើតាមភាគីខាងរថយន្ត ford បានបញ្ជាក់ថា នារីដែលបានបើករថយន្តម៉ាក Toyata Prius នោះ បានទៅគំរាមនិងគោះទ្វារផ្ទះរបស់ខ្លួន និងបានចោទប្រកាន់ថា ស្ត្រីខាងលើបានយកប្ដីរបស់គេទៀតផង។ មូលហេតុនៃការដេញបុកនិងវាយនេះ ដោយសារតែស្ត្រីខាងលើបានគំរាមថា ដុតផ្ទះនិងធ្វើឲ្យក្រុមគ្រួសារវិនាសទើបកើតជាកំហឹងដេញបុក និងវាយតែម្ដង។

ចំណែកភាគីខាងស្ត្រីម្ចាស់រថយន្ត Toyata Prius បានបញ្ជាក់ដែរថា ខ្លួនមិនបានដឹងរឿងអ្វីទាំងអស់ ហើយក៏មិនដែលស្គាល់ភាគីម្ខាងទៀតនោះដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះអន្តរាគមន៍ដល់ទីតាំងកន្លែងកើតហេតុនិងធ្វើការហៅភាគីទាំងសងខាងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធីបន្ត៕
អត្ថបទ៖ ម៉េង


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


