Connect with us

សន្តិសុខសង្គម

(មានវីដេអូ)ឃាត់ខ្លួនក្មេងទំនើង ១០ នាក់ ករណីហិង្សាដោយចេតនា ០២ ករណី

បានផុស

នៅ

នគរបាល​ក្រុង សហការ​ជាមួយ​កម្លាំង​ខណ្ឌ​ដង្កោ ស្រាវជ្រាវ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ចំនួន ១០ នាក់ ដោយ​មាន​ក្រុម ​YSK ហៅ (យើង​ស្រលាញ់​គ្នា) និង ក្រុម Alien ហៅ (អេ​លៀន)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង ១១ យប់ ថ្ងៃ​ទី ១២ ខែ​ឧសភា ឆ្នាំ ២០២៥ នៅ​ចំណុច​ក្នុង​តំបន់​កោះ​ពេជ្រ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

លោក ប៊ុន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​បើក​ការ​ស្រាវជ្រាវ​រយៈពេល ០២ ថ្ងៃ បន្ទាប់ពី​មាន​ករណី​ហិង្សា​រហូតដល់ ០២ ករណី។ ក្នុង​នោះ នគរបាល​ជំនាញ បាន​បើក​ការ​ស្រាវជ្រាវ សហការ​ជាមួយ អធិការដ្ឋាន​ខណ្ឌ​ដង្កោ បង្ក្រាប​បាន​ជនសង្ស័យ​រហូត​ដល់ ១០ នាក់ , ម៉ូតូ ០៦ គ្រឿង , ដាវ ០៣ ដើម , កាំបិតបុ័ងតោ ០២ ដើម និង កាំបិតផ្គាក់ ០១ ដើម។

លោក​ស្នងការ​រង បន្ត​ថា ជនសង្ស័យ​ទាំង ១០ នាក់​នេះ បាន​ប្រព្រឹត្ត​ករណី​ហិង្សា​ដោយ​ចេតនា​រហូត​ដល់ ០២ ករណី ដោយ ករណី​ទី ០១.នៅ​ចំណុច​ផ្លូវ​ថៃ​ហ្គ័​រ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១១ ខែ​ឧសភា ឆ្នាំ ២០២៥ វេលា​ម៉ោង ១២ និង ៤០ នាទី​យប់ និង ករណី​ទី ០២.នៅ​ចំណុច​ផ្លូវ​លេខ ១០៤ ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១១ ខែ​ឧសភា ឆ្នាំ ២០២៥ វេលា​ម៉ោង ០៣ និង ០៦ នាទី​យប់។

ដោយឡែក​ជនសង្ស័យ​ទាំង ១០ នាក់ រួមមាន ៖ ០១.ឈ្មោះ នី គីនីន ហៅ អា​នី​ន ភេទ​ប្រុស អាយុ ១៨ ឆ្នាំ , ០២.ឈ្មោះ ចាន់ ថារ​ទ្ធី ហៅ អា​រិទ្ធី ភេទ​ប្រុស អាយុ ១៧ ឆ្នាំ , ០៣.ឈ្មោះ គង់ ឧ​ត្ត​ម ហៅ អាដំ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ , ០៤.ឈ្មោះ ជឹម សំណាង ភេទ​ប្រុស អាយុ ១៧ ឆ្នាំ , ០៥.ឈ្មោះ ហ៊ង ម៉េងសាន ហៅ អា​សាន ភេទ​ប្រុស អាយុ ១៧ ឆ្នាំ , ០៦.ឈ្មោះ កុសល វិសាល ភេទ​ប្រុស អាយុ ១៧ ឆ្នាំ , ០៧.ឈ្មោះ ហ៊ុន ថូ​បូរ៉ា ហៅ អាយុទ្ធ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ , ០៨.ឈ្មោះ សេម មករា ហៅ អា មករា ភេទ​ប្រុស អាយុ ១៧ ឆ្នាំ , ០៩.ឈ្មោះ ថៃ សីហា ភេទ​ប្រុស អាយុ ១៧ ឆ្នាំ និង ១០.ឈ្មោះ ភឿន សុភា​នី ហៅ អា​ភី ភេទ​ប្រុស អាយុ ១៧ ឆ្នាំ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី នៃ​ច្បាប់៕

អត្ថបទ ៖ រដ្ឋា

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការងារ ចុះបញ្ជីដីធ្លី បង្ហើយនៅភូមិសាស្ត្រខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រុស្ស៊ី​ទាមទារ​​​​អ៊ុយក្រែន​ដក​ទ័ព​ចេញ​ពីខេត្តទាំង៤​ដែលរុស្ស៊ីកាន់កាប់​ ខណៈ​ហ្សេលេនស្គី​​ឲ្យបស្ចឹមប្រទេស​បន្តជួយ​

ព័ត៌មានជាតិ២ ម៉ោង មុន

យុវជនម្នាក់មក​ពី​ទី​រួម​ស្រុក​សំបូរ​ទទួល​បាន​ជ័យលាភីលេខ១ ក្នុង​ទិវា​ប្រាក់​រៀលឆ្នាំ២០២៥

ព័ត៌មានជាតិ៣ ម៉ោង មុន

​ភ្នំ​ខ្នង​ផ្សារ នឹង​អភិវឌ្ឍន៍ទៅតាមស្ដង់ដារ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រុស្ស៊ី-អ៊ុយក្រែន​​​យល់​ព្រម​​ដោះ​ដូរ​ឈ្លើយសឹក​​​ម្ខាង​១០០​០​នាក់​ ​ប៉ុន្តែ​​គ្មាន​លទ្ធផល​បញ្ចប់សង្គ្រាម​

Sokha Hotels

ព័ត៌មានពេញនិយម