សន្តិសុខសង្គម
អាជ្ញាធរខណ្ឌ ៧ មករា បន្តចុះរដ្ឋបាលតំបន់បុរីកីឡា បង្ការទប់ស្កាត់បញ្ហាអសន្តិសុខជូនពលរដ្ឋ
កម្លាំងអាជ្ញាធរខណ្ឌ ៧ មករា បានបន្តចុះធ្វើរដ្ឋបាលត្រួតពិនិត្យនៅតំបន់មានភាពស្មុគស្មាញក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់នូវរាល់បញ្ហាអសន្តិសុខដែលអាចកើតមានឡើងបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា ដោយមានការចង្អុលបង្ហាញពី លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា ចាត់ឲ្យ លោក ណុប ផា អភិបាលរងខណ្ឌ ដឹកនាំបន្តការចុះធ្វើរដ្ឋបាលនៅតំបន់អគារបុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ ៧ មករា ដើម្បីបង្ការទប់ស្កាត់បទល្មើស និងបង្ក្រាបសកម្មភាពគ្រឿងញៀន និងក្មេងទំនើងជាដើម។

លោក ណុប ផា អភិបាលរងខណ្ឌ ៧ មករា តំណាងលោកអភិបាលខណ្ឌ បានប្រាប់ឱ្យដឹងថា អាជ្ញាធរខណ្ឌ តែងបានយកចិត្តទុកដាក់ក្នុងការចុះធ្វើរដ្ឋបាលជាប់លាប់ជាប្រចាំនៅតំបន់អគារបុរីកីឡានេះ ព្រោះតំបន់នេះ ជាតំបន់ភូមិសាស្ត្រស្មុគស្មាញ ឧស្សាហ៍កើតមានសកម្មភាពក្មេងទំនើង ជនញៀនថ្នាំ និងអំពើអសន្តិសុខមួយចំនួនដែលកើតមានឡើងទាំងពេលយប់ និងពេលថ្ងៃ បង្កជាក្តីព្រួយបារម្ភដល់ពលរដ្ឋជាច្រើនរស់នៅក្នុងតំបន់អគារបុរីកីឡានេះ។ លោកបញ្ជាក់បន្ថែមថា ក្នុងការចុះធ្វើរដ្ឋបាលនេះ កម្លាំងជំនាញ បានឃាត់ខ្លួនមនុស្សចំនួន ០៥ នាក់ មានការសង្ស័យ និងដកហូតវត្ថុតាង ដែកសម្រាប់កាច់.ក ម៉ូតូផងដែរ។

លោកអភិបាលរង បន្តថា បច្ចុប្បន្ននេះភាពអនាធិបតេយ្យ និងសកម្មភាពអសន្តិសុខមួយចំនួននៅតំបន់មានភាពល្អប្រសើរឡើងច្រើនហើយ ប៉ុន្តែទោះជាយ៉ាងណា កម្លាំងអាជ្ញាធរ ក៏មិនបានបន្ធូរដៃក្នុងការមានវិធានការរដ្ឋបាលលើបញ្ហានេះនោះឡើយ គឺនៅបន្តធ្វើកិច្ចការងារនេះរហូតទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីជាការធានាបានសន្តិសុខល្អជូនពលរដ្ឋ។

លោក លី អាន ប្រជាពលរដ្ឋរស់នៅតំបន់បុរីកីឡា បានសម្តែងក្តីសប្បាយរីករាយ និងពេញចិត្តបំផុតចំពោះសកម្មភាពចុះធ្វើរដ្ឋបាលរបស់ក្រុមអាជ្ញាធរ ដែលនេះជាការទប់ស្កាត់ បង្ការបានពីសកម្មភាពអសន្តិសុខនានា តែងកើតមានឡើងពីជនទំនើង ឬមុខសញ្ញាជាក្រុមជនសង្ស័យផ្សេងៗ ដែលយកតំបន់អគារបុរីកីឡា ជាទីកន្លែងស្នូលសម្រាប់ប្រព្រឹត្តិបទល្មើស។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី ១ នោះទេ ដែលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា ចុះធ្វើរដ្ឋបាលនៅតំបន់បុរីកីឡានេះ។ ហើយការចុះធ្វើរដ្ឋបាលកាលពីពេលកន្លងៗ ទៅ គឺតែងតែបានប្រមូលក្រុមជនទំនើង ក្មេងញៀនថ្នាំ ជនអនាថា ឬជនសង្ស័យមួយចំនួន ដែលបានប្រព្រឹត្តិបទល្មើសលួច ឆក់ ឬគ្រឿងញៀនជាដើម ដោយបានធ្វើការដកហូតវត្ថុតាងជាច្រើនជាបន្តបន្ទាប់ និងបានឃាត់ខ្លួនមនុស្ស ហើយបានប្រើវិធានការអប់រំរួមជាវិធានការច្បាប់៕
អត្ថបទ ៖ សុភា


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


