Connect with us

សន្តិសុខសង្គម

ឃើញមានអ្នកដួលម៉ូតូដើរទៅជួយ តែត្រូវជនសង្ស័យព្រួតវាយ និងចាក់សម្លាប់

បានផុស

នៅ

យុវជនម្នាក់ត្រូវបានជនសង្ស័យមួយក្រុមមានគ្នា២ ទៅ៣នាក់ ព្រួតវាយ និងចាក់ដោយកាំបិតបណ្ដាលស្លាប់យ៉ាងអណោចអធម៌នៅកណ្តាលផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​១១និង៣៥នាទី​យប់​ ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២១៧​ ជាប់​របង​វត្ត​ស្ទឹងមានជ័យ​ សង្កាត់​ស្ទឹងមានជ័យ​ទី១​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។

បើតាមការបញ្ជាក់ពីម្ដាយជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ វន អាយុ ២៤ឆ្នាំ មុនពេលកើតហេតុជនរងគ្រោះបានសុំលុយម្ដាយចំនួន ៤ពាន់រៀល មកទិញទឹកក្រូចផឹក ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមួយ​ក្រុម​មាន​គ្នាប្រមាណ២ទៅ៣នាក់​ប្រដាប់​ដោយ​កាំបិត​បាន​ដេញ​ចាក់​ពេញ​ផ្លូវ​បណ្ដាលឲ្យ​ស្លាប់​នៅ​​កន្លែង​ រួច​ក្រុម​ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ យុវជនរងគ្រោះឃើញមានអ្នកដួលម៉ូតូក៏ដើរទៅជួយស្រាប់តែត្រូវក្រុមជនសង្ស័យព្រួតវាយ និងយកកាំបិតមកចាក់បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមតែម្ដង។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ហ៊ុមព័ទ្ធ​ខ្សែ​ដេីម្បី​ឲ្យមន្ត្រីជំនាញ​ធ្វើកោសល្យ​វិច័យ រួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្របៃណី ខណៈក្រុមជនដៃដល់កម្លាំងជំនាញកំពុងស្រាវជ្រាវចាប់ខ្លួនយកមកអនុវត្តតាមផ្លូវច្បាប់៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម