សន្តិសុខសង្គម
អាជ្ញាធរខណ្ឌជ្រោយចង្វារ បន្តចុះពិនិត្យកន្លែងស្នាក់នៅ ជនបរទេស ដើម្បីបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
គណៈបញ្ជារឯកខណ្ឌជ្រោយចង្វារ បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យតាមទីតាំងអាគារស្នាក់នៅ ជនបរទេសក្នុងខណ្ឌជ្រោយចង្វារ ដើម្បីបោសសម្អាតទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams អោយអស់ពីមូលដ្ឋានខណ្ឌ។

អនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញដោយផ្ទាល់ពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ រួមជាមួយលោកអធិការខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីពាក់ព័ន្ធ បានចុះត្រួតពិនិត្យរដ្ឋបាល និង អនុវត្តប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំងអាគារខុនដូ Galaxy ស្ថិតនៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។


ប្រតិបត្តិការនេះ ក្រុមការងារបានចុះត្រួតពិនិត្យទីតាំង ខុនដូ Galaxy ដោយកម្លាំងអាជ្ញាធរចម្រុះបានធើ្វការចុះត្រួតពិនិត្យសរុបចំនួន ៥៨ បន្ទប់ និងពិនិត្យឯកសាររបស់ជនបរទេសស្នាក់នៅចំនួន ១៨ នាក់ ដែលមានឯកសារត្រឹមត្រូវតាមច្បាប់។ ក្នុងនោះការចុះរដ្ឋបាលពិនិត្យតាមទីតាំងអាគារស្នាក់នៅខាងលើនេះ អាជ្ញាធរពុំបានរកឃើញសម្ភារៈ ឬសកម្មភាពណាមួយដែលគួរឱ្យសង្ស័យ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឬបទល្មើសផ្សេងៗឡើយ។



ជាមួយគ្នាផងដែរ រដ្ឋបាលខណ្ឌជ្រោយចង្វារ នឹងបន្តពង្រឹងការត្រួតពិនិត្យ និងអនុវត្តវិធានការច្បាប់ជាបន្តបន្ទាប់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និង បោសសម្អាតទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams អោយអស់ពីមូលដ្ឋានខណ្ឌ៕អត្ថបទ ៖ អុឹងម៉េង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


