សន្តិសុខសង្គម
មេបញ្ជាការអាវុធហត្ថខេត្តតាកែវ បេ្តជ្ញាអនុវត្តបទបញ្ជារាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scams
ថ្លែងនៅក្នុងកិច្ចប្រជុំដើម្បីត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៣ ខែកក្កដា និងលើកទិសដៅសម្រាប់សប្ដាហ៍បន្ត នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានធ្វើការប្ដេជ្ញាចិត្តក្នុងការអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដោយមិនឲ្យកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្តតាកែវឡើយ។

ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ត្រី សេង មហា ក៏បានធ្វើការផ្សព្វផ្សាយបទបញ្ជារបស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អំពីការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scams នៅក្នុងភូមិសាស្ត្រខេត្តតាកែវផងដែរ។

លោកបានណែនាំឲ្យប្រធានមន្ទីរទាំង៧ ពង្រឹងកម្លាំងដែលមានភារកិច្ចប្រចាំការលើលេខពិសេសទាន់ហេតុការណ៍ (Hotline) ២៤ម៉ោងលើ២៤ម៉ោង សម្រាប់ទទួលព័ត៌មាន ឬពាក្យបណ្តឹងពីប្រជាពលរដ្ឋដោយផ្ទាល់ និងទាន់ពេលវេលា។ កម្លាំងទាំងអស់ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ សារាចរណែនាំ និងបទបញ្ជានានា ព្រមទាំងបំពេញតួនាទីភារកិច្ចតាមឋានានុក្រម។ ពិសេស ត្រូវបន្តអនុវត្ត ផែនការល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ និងបង្ក្រាបរាល់បទល្មើស ដូចជា បទល្មើសគ្រឿងញៀន ការបង្ក្រាបក្មេងទំនើង ការជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់។

លោកមេបញ្ជាការ ក៏បានសង្កត់ធ្ងន់លើការបន្តពង្រឹងទៅលើកម្លាំងត្រៀមអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង ការងារប្រចាំបញ្ជា ប្រចាំការ ការចូលរួមគោរពទង់ជាតិ និងការបន្តរក្សា សាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


