Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះប្រមូលសំរាមតាមមាត់លូ និងប្រឡាយដេីម្បីសម្រួលចរន្តទឹកហូរ

បានផុស

នៅ

លោក​ ប៉ាង​ លីដា​ អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ​ ទទួលបន្ទុកបរិស្ថា​ន​ អនាម័យ និងសណ្តាប់ធ្នាប់ព្រឹកថ្ងៃទី១៨​ សីហា​ ឆ្នាំ​២០២៥នេះ បានដឹកនាំមន្ត្រីនៃរដ្ឋបាលខណ្ឌចុះប្រមូលសំរាម និងកាកសំណល់ដែលកកស្ទះនៅតាមមាត់លូ និងប្រឡាយដេីម្បីសម្រួលចរន្តទឹកហូរឲ្យបានលឿន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ប៉ាង​ លីដា​ បានឱ្យដឹងថា​ ការចុះប្រមូលសំរាម និងស្ដារកាកសំណល់នៅតាមប្រឡាយនេះ ធ្វើឡើងតាមការណែនាំពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ក្នុងការថែរក្សាបរិស្ថាន អនាម័យ ជាពិសេសកាកសំណល់ដែលនៅតំតាមមាត់លូ និងក្នុងប្រឡាយ ដែលធ្វើឲ្យចរន្ដទឹកហូរមិនបានលឿន អាចបង្កជាទឹកជំនន់នៅពេលមានភ្លៀងធ្លាក់ខ្លាំង។ ការចុះប្រមូល និងស្ដារកាកសំណល់នៅតាមប្រឡាយនេះ ក៏ដោយសារមានប្រជាពលរដ្ឋមួយចំនួននៅមិនទាន់យល់ដឹងពីបញ្ហាបរិស្ថាន និងអនាម័យ ដោយបោះសំរាមកាសសំណល់ផ្សេងៗគ្មានសណ្តាប់ធ្នាប់។

ក្នុងនាមអាជ្ញាធរ លោកសូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់មេត្តា​ទុកដាក់សំរាមឱ្យបានត្រឹមត្រូវចៀស​វាងបោះ​ចោល​ពាសវាលពាសកាល​ ដែលធ្វើឲ្យសំរាមហូរចូលប្រព័ន្ធលូស្ទះចរន្តទឹកហូរនារដូវវស្សាប៉ះពាល់ដល់ការរស់នៅ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម