Connect with us

សន្តិសុខសង្គម

អភិបាលខណ្ឌ៧មករា ណែនាំគណៈគ្រប់គ្រងសាលា​​បឋមសិក្សាបាក់ទូក ពិនិត្យការលក់ដូរចំណីអាហារចៀសវាងប៉ះពាល់សុខភាពសិស្សានុសិស្ស

បានផុស

នៅ

លោក ថេង សុថុល អភិបាលនៃគណអភិបាលខណ្ឌ៧មករា បានណែនាំឲ្យគណៈគ្រប់គ្រងសាលាបឋមសិក្សាបាក់ទូក ឲ្យពិនិត្យលើការលក់ដូរទំនិញ និងចំណីអាហារដល់សិស្សានុសិស្ស ចៀសវាងការលក់ដូរចំណីអាហារណាដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពកុមារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ ធ្វើឡើងនៅពេលលោកអភិបាលខណ្ឌ ដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខណ្ឌ៧មករា ចុះជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលាបឋមសិក្សារបាក់ទូក នាព្រឹកថ្ងៃទី២១ សីហានេះ។ លោកអភិបាលខណ្ឌបានណែនាំដល់គណៈគ្រប់គ្រងសាលាបឋមសិក្សាបាក់ទូកត្រូវតាមដាន ធ្វើការផ្សព្វផ្សាយ និងកិច្ចសន្យាចំពោះអាជីវកររូបណា ដែលនៅតែមិនអនុវត្តតាមការណែនាំ លក់របស់របរ ចំណីអាហារខូចគុណភាព ហួសសុពលភាព និងអាចប៉ះពាល់ដល់សុខភាពកុមារ ដែលមិនគួរទទួលទាន។

លោកអភិបាលបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះជាពិសេសនោះ គឺទំនិញឬផលិតផលរបស់សៀម មិនត្រូវបន្តយកមកលក់លើទីផ្សារទៀតនោះទេ ដែលយើងមិនសន្និដ្ឋានបានអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ជាពិសេសគឺក្មេងៗតូចៗ ជាសិស្សសាលានេះតែម្ដង។

អាជីវករលក់ដូរក្នុងអាហារដ្ឋាននៃសាលាបឋមសិក្សារបាក់ទូក បានលើកឡើងថា ពួកគាត់សព្វថ្ងៃលក់ដូរតែ នំចំណី អាហារ ធម្មជាតិ ជាពិសេសនំដែលធ្វើដោយខ្លួនឯង ចំណែកភេសជ្ជៈ លក់ដូររបស់របរតាមការណែនាំរបស់គណៈគ្រប់គ្រងសាលា ដែលមិនមានផលប៉ះពាល់ដល់សុខភាព។ ពួកគាត់បានបន្តទៀតថា ពួកគាត់បានគិតគូរពីសុខភាព កូនៗ តូចៗ ព្រោះកូនគេ ចៅគេ ក៏ដូចកូនយើង ចៅយើងដែរ។

លោកអភិបាលខណ្ឌបានថ្លែងអំណរអរគុណដល់គណៈគ្រប់គ្រងសាលាបឋមសិក្សាបាក់ទូក និងអាជីវកលក់ដូរចំណីអាហារទាំងអស់គ្នា បន្តអនុវត្តឲ្យបានល្អ ដើម្បីប្រជាពលរដ្ឋ សិស្សានុសិស្ស និងសង្គមជាតិទាំងមូល៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម