សន្តិសុខសង្គម
ស្រ្តីម្នាក់រួមជាមួយអង្គរក្ស ធ្វើសកម្មភាពវាយបំផ្លាញទ្រព្យអ្នកដទៃ បានទទួលកំហុសនិងសងសំណងដល់ភាគីរង រាល់ការខូចខាត
ក្រោយមានការបង្ហោះវីឌីអូក្នុងបណ្ដាញសង្គម ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌ៧មករា ចុះត្រួតពិនិត្យទីតាំងសាងសង់របង នោះរួច បានអញ្ជើញភាគីទាំងសងខាង មកសម្របសម្រួលគ្នា។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋបាលខណ្ឌ៧មករា ក្រោមការដឹកនាំដោយ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចាត់ឲ្យលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ ដឹកនាំគណៈកម្មការចម្រុះ រួម មន្រ្តីជំនាញភូមិបាល លោកចៅសង្កាត់ នគរបាល មន្រី្តជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងសាងសង់របងជាក់ស្ដែង ដោយពិនិត្យឃើញថា ការងារសង់លើព្រំដីត្រឹមត្រូវ។


សូមបញ្ជាក់ថានៅរសៀល ថ្ងៃទី២២នេះផងដែរ លោក វរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានអញ្ជើញភាគីទាំងសងខាងយោង តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ មកអធិការដ្ឋាននគរបាល ធ្វើការសម្របសម្រួលគ្នា។


ក្រោយភាគីទាំងសងខាង មកដល់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ស្រ្តីរូបនោះ រួមទាំងអង្គរក្ស បានទទួលស្គាល់កំហុសរបស់ខ្លួន ដោយធ្វើការសុំទោស ភាគីខាងរងគ្រោះទ្រព្យសម្បត្តិ ចំពោះមុខសមត្ថកិច្ច ធ្វើកិច្ចសន្យា មិនឲ្យមានលើកក្រោយទៀតឡើយ និងយល់ព្រមសងសំណងនូវការខូចខាត ដល់ភាគីម្ខាងទៀត ដើម្បីបញ្ជប់រឿង។


គួរំលឹកផងដែរ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ម្សិលញ ស្រ្តីម្នាក់ ដែលមានឈ្មោះ អេង ណារី រួមទាំងបក្សពួកដែលជាអង្គរក្ស បានធ្វើសកម្មភាព វាយបំផ្លាញរបងដែកបាំងសង្ហ័សី ដែលជាទ្រព្យសម្បត្តិរបស់អ្នកដទៃសង់លើដីកម្មសិទ្ធិស្របច្បាប់ត្រឹមត្រូវ ត្រូវបានភាគីខាងរងគ្រោះថតពីសកម្មភាព និងបានបង្ហោះក្នុងបណ្ដាញសង្គមជាសាធារណៈ ពីទង្វើ បំផ្លិចបំផ្លាញទ្រព្យសម្បិត្តឯកជនអ្នកដទៃ៕ អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


