សន្តិសុខសង្គម
នគរបាលខណ្ឌដង្កោ ឃាត់ខ្លួនក្រុមក្មេងទំនើង៨នាក់ ក្រោយព្យាយាមវាយ និងជិះម៉ូតូបុកសមត្ថកិច្ច
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ប្រដេញឃាត់ខ្លួនក្រុមក្មេងទំនើងសរុប៨នាក់ ក្នុងចំណោមបក្ខពួក៤០នាក់ ក្រោយព្យាយាមវាយ និងជិះម៉ូតូបុកសមត្ថកិច្ចពេលសមត្ថកិច្ចហៅសួរនាំ។ តាមរបាយការណ៍របស់នគរបាលខណ្ឌដង្កោ ក្រុមក្មេងទំនើងនេះ មានរហ័ស្សនាម ក្រុមទឹកអំពៅ ប្រដាប់ដោយដែកទីបដងឆត្រប្រវែង១១០សង់ទីម៉ែត្រ។

ប្រតិបត្តការឃាត់ខ្លួនក្រុមក្មេងទំនើងនេះ ធ្វើឡើងកាលពីវេលាម៉ោង០៣និង០០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ត្រង់ចំណុចក្បែរស្តុបABC ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមរបាយការណ៍បញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួន សមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក បានជិះម៉ូតូល្បាតនៅចំណុចស្តុបបាគូ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ក៏បានឃើញក្រុមក្មេងទំនើង០១ក្រុមមាណគ្នា៤០នាក់ ជិះម៉ូតូ២០គ្រឿង កាន់ដែកទីបដងឆត្រ តាមផ្លូវបេតុង៥០ម៉ែត្រ។ ឃើញដូចនេះសមត្ថកិច្ចក៏បានហៅឱ្យឈប់ដើម្បីធ្វើការសួរនាំ ប៉ុន្តែក្រុមជនសង្ស័យមិនព្រមឈប់ឱ្យសមត្ថកិច្ចត្រួតពិនិត្យ ក៏បានបើកម៉ូតូគេចខ្លួន ទើបកម្លាំងសមត្ថកិច្ចប្រកាសតាមវិទ្យុទាក់ទង ដើម្បីឱ្យកម្លាំងដែលនៅគោលដៅខាងមុខជួយស្ទាក់ តែត្រូវបានក្រុមជនសង្ស័យគ្រវីដែកទីបដងឆត្រវាយទៅលើសមត្ថកិច្ច ដើម្បីកុំឱ្យសមត្ថកិច្ចចូលឃាត់ តែវាយមិនត្រូវ រួចក្រុមជនសង្ស័យក៏នាំគ្នាបើកម៉ូតូគេចខ្លួនបន្តទៀត។
របាយការណ៍បញ្ជាក់បន្ថែមថា ពេលនោះកម្លាំងសមត្ថកិច្ចក៏បានជិះម៉ូតូដេញតាមក្រុមជនសង្ស័យរហូតដល់ស្តុប ABC ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ក្រុមជនសង្ស័យក៏បានបើកម៉ូតូបុកសមត្ថកិច្ច បណ្តាលឱ្យសមត្ថកិច្ចចំនួន០២រូបដួលម៉ូតូរងរបួសស្រាល ហើយម៉ូតូរបស់ក្រុមជនសង្ស័យក៏ដួលផងដែរ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់ ដកហូតម៉ូតូចំនួន៥គ្រឿង និងវត្ថុតាងមួយចំនួនទៀត។
ក្រោយពីឃាត់ខ្លួន ក្រុមជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ដដង្កោដើម្បីសាកសួរនៅ និងអនុវត្តតាមនីតិវិធីច្បាប់៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


