Connect with us

សន្តិសុខសង្គម

អភិបាលខណ្ឌឬស្សីកែវ ចុះពិនិត្យបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ជុំវិញមណ្ឌលប្រឡង

បានផុស

នៅ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានអញ្ជើញចូលរួមពីធីកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ នៅមណ្ឌលប្រឡងវិទ្យាល័យឫស្សីកែវ និងចុះពិនិត្យស្ថានការណ៍បញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ជុំវិញមណ្ឌលប្រឡងទាំងពីរដែលមាននៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ រួមមាន វិទ្យាល័យប្ញស្សីកែវ និងវិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី១ បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃនេះ ដែលបេក្ខជនត្រូវប្រឡងជាប់គ្នារយៈពេល ២ថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែសីហា ឆ្នាំ២០២៥។

លោមអភិបាលខណ្ឌ ក៏សូមជូនពរដល់បេក្ខជនទាំងអស់ ឱ្យទទួលបានជោគជ័យលើការប្រឡងជាមួយនឹងសមត្ថភាពពិតប្រាកដ តាមសមត្ថភាព “អ្នកចេះគឺជាប់” ដែលជាលទ្ធផលនៃការខិតខំប្រឹងប្រែងសិក្សាពេញមួយឆ្នាំកន្លងមក និងការប្រឹងប្រែងរៀនសូត្រពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ទី១២៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម