សន្តិសុខសង្គម
សមត្ថកិច្ចថៃឈមនឹងស្រុកម៉ាឡៃខ្មែរ បន្តបង្រ្កាបករណីលួចឆ្លងដែនខុសច្បាប់ ឃាត់ខ្លួន២៤នាក់
បន្ទាយមានជ័យ ៖ យោធាថៃតាមបន្ទាត់ព្រំដែនថៃកម្ពុជាបានរឹតបន្តឹងសន្តិសុខព្រំដែន ឈានដល់ការឃាត់ខ្លួនមនុស្សសរុបចំនួន២៤នាក់ សង្ស័យបម្រុងលួចឆ្លងដែនខុសច្បាប់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ថៃប្រចាំខេត្តស្រះកែវ បានឱ្យដឹងថា ការបង្រ្កាបខាងលើធ្វើឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ ដោយក្រុមការងារ បូរ៉ាផា ក្រុមការងារ អរិយក្សត្រ កងអនុសេនាធំ ១២០៤ (កងវរសេនាតូចថ្មើរជើងលេខ ១២) និងកងពលថ្មើរជើងលេខ ៣០ បានចុះល្បាតក្នុងភូមិណូនឃីលិច ភូមិលេខ៦ ឃុំផាន់សៀក ស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃ។

ដំបួងយោធាថៃ បានល្បាតប្រទះឃើញបុរសជនជាតិចិនបីនាក់ដើរតាមផ្លូវធម្មជាតិ(ច្រករបៀង) ប្រមាណ500 ម៉ែត្រពីព្រំដែនថៃកម្ពុជា។ តាមការសួរបញ្ជាក់បឋមពីសមត្ថកិច្ចថៃបានបង្ហាញថា បុរសជាជនជាតិចិនទាំងបីនាក់នោះ បានធ្វើដំណើរពីប្រទេសកម្ពុជា ហើយមានបំណងចូលប្រទេសថៃ។
មួយសន្ទុះក្រោយមក មន្ត្រីក៏បានរកឃើញពលករចំណាកស្រុកខ្មែរចំនួន ១៦នាក់ផ្សេងទៀត ដែលលាក់ខ្លួននៅក្នុងចម្ការអំពៅក្បែរនោះ។ ក្រុមពលករខ្មែរនេះបានបញ្ជាក់ថា ពួកគេមានបំណងធ្វើដំណើរទៅធ្វើការនៅខេត្តឈុនបុរី ដោយការត្រួកពិនិត្យឃើញមានលិខិតឆ្លងដែន។
ក្រោយមកទៀត សមត្ថកិច្ចក៏បានរកឃើញជនជាតិថៃ៥នាក់បន្ថែមទៀត ដែលកំពុងដើរក្បែរកន្លែងកើតហេតុដែលមានបំណងធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីស្កែនមុខបើកគណនីធនាគារ ប៉ុន្តែមិនមានលិខិតឆ្លងដែន ឬឯកសារបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវផ្សេងទៀតទេ។ ខណៈឃាត់ខ្លួនជនសង្ស័យទាំង២៤នាក់ខាងលើ ដោយមានជនជាតិចិនចំនួនបីនាក់ ជនជាតិថៃចំនួន៥នាក់និងខ្មែរចំនួន១៦នាក់ ហើយបានបញ្ជូនទៅនគរបាលស្រុកអារញ្ញ។
សូមបញ្ជាក់ថា ទោះបីជាមានការរឹតបណ្តឹងការឆ្លងដែនតាមបន្ទាត់ព្រំដែនកម្ពុជាថៃពីសមត្ថកិច្ចកម្ពុជានិងថៃយ៉ាងណាក៏ដោយ ក៏បទល្មើសជួញដូរទំនិញនិងការលួចឆ្លងដែនរបស់ជនបរទេសនិងជនជាតិថៃខ្មែរនៅតែកើតមានជាបន្តបន្ទាប់ ជាពិសេសនៅតាមព្រំដែនស្រុកម៉ាឡៃ៕
ដោយ៖ អ ពៅ



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


