សន្តិសុខសង្គម
សមត្ថកិច្ចព្រំដែនស្រុកម៉ាឡៃ ឃាត់ជនបរទេសលួចឆ្លងដែនពីថៃចូលកម្ពុជា ដោយខុសច្បាប់ ៩ នាក់
ជនបរទេសជាជនជាតិចិន និងភូមា ចំនួន ៩ នាក់ ដែលលួចឆ្លងដែនដោយខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជាតាមព្រំដែនកម្ពុជា-ថៃ នៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចចម្រុះតាមព្រំដែនទប់ស្កាត់ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥។


លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ២១ និង ១០ នាទី ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃ ចំនួន ៥ នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី លី ស៊ាងយ៉ាង មេបញ្ជាការរងទទួលដឹកនាំការងារប៉ុស្តិ៍ស្ពានម៉ាឡៃ ដោយមានការចូលរួមសហការពីកម្លាំងកងពលតូចថ្មើរជើងលេខ ៥១ និងកម្លាំងផ្នែកសឹករងម៉ាឡៃ បានទប់ស្កាត់ជនជាតិបរទេសលួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ដើម្បីរកការងារធ្វើចំនួន ៩ នាក់ (ស្រី ២ នាក់) ក្នុងនោះ មានជនជាតិចិន ៥ នាក់ (ប្រុស) និងជនជាតិភូមា ៤ នាក់ (ស្រី ២ នាក់) នៅត្រង់ចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ករណីខាងលើ កម្លាំងស្ថាប័នពាក់ព័ន្ធ បានប្រគល់បន្តនីតិវិធីទៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ។


សូមបញ្ជាក់ថា ការឆ្លងដែនដោយខុសច្បាប់ពីសំណាក់ជនបរទេស និងពលករខ្មែរ បានកើតមានជាបន្តបន្ទាប់ទាំងចេញ និងចូល៕
អត្ថបទ ៖ អ ពៅ

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


